មន្រ្តីយោធា បាញ់សម្លាប់កូនចៅខ្លួនឯង ដោយសារគំនុំ

0
260

កំពង់ចាមៈមន្រ្តីយោធាជាប្រធានវររសេនាតូចម្នាក់បានបាញ់ប្រហារអនុប្រធានរបស់ខ្លួនបណ្តាលដួលស្លាប់ភ្លាមៗនិងកន្លែងដោយសារមានគំនំុនិងគ្នាពេលកន្លងមក និងបន្ទាប់ពីនៅយប់ថ្ងៃកើតហេតុក៏មានការឈ្លោះប្រកែកគ្នាដោយពាក្យសំដីយ៉ាងស្រួចស្រាលផងដែរ។
ករណីបាញ់ប្រហារកូនចៅឯងនេះកើតឡើងនៅម៉ោង៩យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិអូរតាសេ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យដៃដល់ក្នុងករណីនេះ មាន ឈ្មោះ ឡុក.ឈុន ភេទប្រុស ឋានៈប្រធាន(គ)បានយកអាវុធខ្លី កា៥៩ បាញ់ទៅលើ ឈ្មោះ ចាន់.ពៅ ភេទប្រុស ឋានៈអនុប្រធាន(គ)ចំនួន១គ្រាប់បណ្តាលអោយស្លាប់នៅហ្នឹងកន្លែង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបានដឹងថា ជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបានហើយ ៕ ជំនោរ

%e1%9e%94%e1%9e%b6%e1%9e%89%e1%9f%8b%e1%9e%91%e1%9e%b6%e1%9e%a0%e1%9e%b6%e1%9e%93%e1%9f%a1%e1%9f%a1

LEAVE A REPLY

Please enter your comment!
Please enter your name here