ក្របួចជនជាតិ​ចិន ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ២៣៥នាក់​នៅ​តាកែវ

ការបង្រ្កាបនេះធ្វើឡើងនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយនៅ៤ទីតាំង​ផ្សេងគ្នា​ក្នុងនោះ៖

*ទីតាំង​ទី១៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៦៣នាក់ ស្រី០៧នាក់ ។
*ទីតាំង​ទី២៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន១២នាក់(ប្រុស) ។
*ទីតាំង​ទី៣៖ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន៧០នាក់ ស្រី២៤នាក់ ។
*ទីតាំង​ទី៤៖ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩០នាក់ ស្រី០៥នាក់ សរុប​ទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពី​មាន​ព័ត៌មាន​សេចក្តីរាយការណ៍​ពី​កម្លាំង ជំនាញ នៃ​ការ​លួច​ប្រព្រឹត្ត​បទល្មើស​របស់​ជនជាតិ​ចិន​ទាំងនេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​ចុះទៅ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការបង្ក្រាប ជាក់ស្តែង​តែម្តង ជា​លទ្ធផល ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន២៣៥នាក់ ក្នុងនោះ​ស្រី​ចំនួន៣៦នាក់។

សម្រាប់​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន រួមជាមួយ​វត្ថុតាង​ជាច្រើន ត្រូវបាន​រឹបអូស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *