ប្រចណ្ឌ ! អូនប្រចណ្ឌ បើបងមានថ្មីអូនចងកសម្លាប់ខ្លួនហើយ

ខេត្តសៀមរាប: ស្ត្រីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនស្លាប់​យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃអង្គារ ៥រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧​ ភូមិ​ភ្ញាជ័យ​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត​ ហែម​ ហៅក្រៅល័ក្ខ​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ​ បានធ្វើ​អត្តឃាត​ចង.កដោយយកខ្សែនីឡុងចងក​នឹងបង្អួច​ សម្លាប់ខ្លួនក្បែរគ្រែ​ត្រង់ក្បាលដំណេក​របស់​ខ្លួន ក្នុងអំឡុងម៉ោង២យប់ថ្ងៃកើតហេតុ។

តាមក្រុមគ្រួសារសពលួចបង្ហើបឲ្យដឹងថា ស្រ្តីរងគ្រោះមានវិបត្តិផ្លូវចិត្តដោយប្រចណ្ឌនឹងប្តី ព្រោះប៉ុន្មានថ្ងៃមកនេះ តាមរករឿងប្តីរហូត ទើបនាងមានគំនិតខ្លីធ្វើអត្តឃាតបែបនេះ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចការិយាល័យបច្ចេកទេស​ បានចុះមកពិនិត្យសាកសពឃើញថា ស្រ្តីរងគ្រោះបាន​ ចង.កស្លាប់ដោយខ្លួនឯងពិតមែន​ មិនមានពាក់ព័ន្ធបទល្មើសអ្វីទេ។ ចំណែកមូលហេតុ បណ្តាលមកពី (ប្រច័ណ្ឌ)។

បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *