ចិនទៀតហើយ!ចិនបើករថយន្តស្លាកលេខខេមរភូមិន្ទបុករបាំងថ្មចែកទ្រូងផ្លូវវៀច១កង់

 ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីឆ្លាមស្លាកលេខខេមរភូមិន្ទ  ទៅ      បុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលវៀច១កង់រថយន្តខ្ទេចផ្នែកខាងមុខទៅលេរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្កូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹស្រាបើករថយន្តកាមរីឆ្លាមមួយគ្រឿងពណ៌ត្រីអីពាក់ស្លាកលេខ​ខេមរភូមិន្ទ09-2-8500ធ្វើដំណើត់រទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំចំណែករបាំថ្មចែកទ្រូងផ្លូវវៀច១កង់បន្ទាប់មកម្ចាស់រថយន្តបង្កបានបើទ្វារចេញពីរថយន្តគេចខ្លួនបាត់បន្សល់រថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *