រថយន្តឡង់គ្រីស័រពន្លះបង្គោលភ្លើងនិងស្លាកប៉ាន់ណូបាក់រាប​ដល់ដី

 ភ្នំពេញ. បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលឿនដូចហោះ   បានរេចង្កូតទៅបុកបង្គោលភ្លើងនិងស្លាកប៉ាន់ណូបណ្ដាលបាក់រៀបដល់ដីរថយន្តកល់ជាប់លើទ្រូងផ្លូវទៅលែងរួចតៃកុងរងរបួសបែកក្បាល។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៧ខែវិឆ្ឆិកាឆ្នាំ២០១៨។ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦Aត្រង់ចំនុចមុខសណ្ដាគាឆាយហុងក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។

អ្នកបើកបររថយន្តមានឈ្មោះហេងប៊ុនថេងភេទប្រុសអាយុ៣៦ឆ្នាំភូមិមិត្តភាពក្រុងព្រះស៊ីហនុបច្ចប្បន្ន​ស្នាក់នៅផ្ទះហ្សី៩ផ្លូវលំភូមិដំណាក់ធំ៣ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តឡង់គ្រីស័រពណ័សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ.2L6567ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងហោះឡើងសួនចែកផ្លូវទៅបុកបង្គោលភ្លើងនិងស្លាកប៉ាន់ណូបាក់រាយប៉ាយពេញផ្លូវរថយន្តកល់ជាប់និងដាច់ទ្វាមួយចំហៀងព្រមទាំងតៃកុងគៀបជាប់ត្រូវប្រជាពរដ្ឋជួយគាស់យកចេញរងរបួសបែកក្បាលចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្ករនិងតៃកុងទៅការិយាល័យចរាចរណ៌ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ខុង មីញ

 

Leave a Reply

Your email address will not be published. Required fields are marked *