អ្នកទោសពីបទ លួច ធ្វើអត្តឃាតចងកក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញ: អ្នកទោសម្នាក់ដែលនគរបាលចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីលួច បានធ្វើអត្តឃាត ដោយយកកំណាត់ជូតជើងចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្លាប់បង្កការភ្ញាក់ផ្អើលយ៉ាង បង្កការភ្ញាក់ផ្អើលនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

អ្នកទោសដែលចងកខាងលើ មានឈ្មោះ គឹ​ម ឈុ​ន​ទូច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ម៉ាក​ក្លឿ សង្កាត់ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកកោលស្យវិច័យ បានចុះពិនិត្យសពដល់ក្នុងបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អ្នកទោសខាងលើ ពិតជាបានយកកំណាត់ជូត់ជើង មកចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងបង្អួចពិតប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អ-ឡុង

Leave a Reply

Your email address will not be published. Required fields are marked *