ធ្លោយមាត់និយាយទូរស័ព្ទលើរថយន្តក្រុងថាបាញ់សម្លាប់គេ ឮដល់សមត្ថកិច្ចចាប់ខ្លួនជាប់

ភ្នំពេញ: ចាស់បុរាណតែងនិយាយថា ស្លាប់រស់ព្រោះសម្តី បានន័យថា មួយមាត់ស្លាប់ មួយមាត់ បើការស្ដីមិនចេះគិត ។ ជាក់ស្តែងដូចបុរសម្នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នាបុរសនេះ បាន រាយការណ៍ជូនសមត្ថកិច្ចជំនាញឲ្យមកចាបចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះស្រវឹងស្រា ជិះក្នុងរថយន្តក្រុង ហើយបាននិយាយទូរស័ព្ទទៅកាន់មិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើង១ដើមមកជាមួយកំពុងរត់គេចមកភ្នំពេញ»។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីនគរបាកខណ្ឌចំការមនបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ឈុ​ន សារី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​ចាក់​លូ បានជិះរថយន្តក្រុង​ពី​អ្នក​លឿង​មករាជធានី​ភ្នំពេញ​ ហើយពេលធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្សបានតែបន្តិចក៏បានភ្លាត់មាត់និយាយទូរស័ព្ទទៅកាន់មិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើង១ដើមមកជាមួយកំពុងរត់គេចមក​ភ្នំពេញ»។ ប៉ុន្តែចាត់ទុកជាស៊យសម្រាប់បុរសនេះ ព្រោះពេលនិយាយទូរស័ព្ទ​ឮដល់​នគរ​បាល​អន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នាស្តាប់ស្តាប់បានក៏រាយរាយការណ៍​ជូនសមត្ថកិច្ចមូលដ្ឋាន ហើយពេលទៅដល់ចំណុចដែលរថយន្តឈប់ ក៏ត្រូវសមត្ថកិច្ចនៅក្បែរនោះចូលទៅចាប់ខ្លួន តែ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមបុរសនេះ បានព្យាយាមរត់តែម្តងក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចំការមន ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *