មានវិបត្តផ្លូវចិត្ត ធ្វើអត្តឃាតចងកក្នុងផ្ទះសំណាក់ទាល់តែធុំក្លិនទើបដឹង

ខេត្តកោះកុង៖ យុវជន​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាល់តែ​មាន​ក្លិនស្អុយ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ និង​សមត្ថកិច្ច​ចុះមក​ធ្វើការ​ពិនិត្យ។

ការភ្ញាក់ផ្អើលនេះ​កើតឡើង​នៅ​ម៉ោង១០ និង៣០នាទី​ព្រឹកថ្ងៃ សុក្រ ៨ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុង​បន្ទប់ទឹក​នៃ​បន្ទប់​លេខ១១៣ ផ្ទះសំណាក់​កោះកុង​ថោ​ន ភូមិ២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថាសាកសព​ជនរងគ្រោះ​បាន​ចងក​នឹង​ខ្សែ​នីឡុង​នឹង​អង្រឹង ជាប់​ជញ្ជាំង​ថ្ម​បន្ទប់ទឹក និង​ឃើញ​មាន​យក​កៅអី​ដើម្បី​ចង តែដោយសារ​កៅអី​បាន​ដួល សាកសព​ក៏​ស្លាប់​ក្នុង​លក្ខណ:អង្កុញជើង និង​ទ្វារ​បន្ទប់​បាន​ចាក់​គន្លឹះ​ពី​ខាងក្នុងជិរឈឹង។ ដោយឡែក​ទ្វារ​បន្ទប់ទឹក​ក៏​ចាក់​គន្លឹះ​ដែរ ហើយ​សាកសព​មាន​សភាព​ហើម​ស្អុយរលួយ​មាន​ក្លិនស្អុយទៅហើយទើបម្ចាស់ផ្ទះសំណាក់ដឹង។

សព​រងគ្រោះ​មានឈ្មោះ ឆេង វណ្ណា ភេទ​ប្រុស អាយុ៣២ឆ្នាំ តាម​ការបញ្ជាក់​របស់​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​វិបត្តិ​ផ្លូវចិត្ត តែមិនដឹងរឿងអីនោះទេ ព្រោះកន្លងមក​ជន​រងគ្រោះ​តែងអង្គុយស្រងូតស្រងាត់មិនសូវ​ចេញពី​ក្នុង​បន្ទប់​ឡើយ។

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ ​ពិតជា​ស្លាប់​ដោយសារតែ​ការធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​សាច់ញាតិ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *