រថយន្តឡិចសុីស៥៧០បើកបត់ត្រឡប់ក្រោយត្រូវបានម៉ូតូបុកបណ្តាលយុវជនម្នាក់រងរបួសស្រាល

 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីសស៊េរីទំនើប៥៧០បត់ត្រឡប់ក្រោយមិនសុីញ៉ូត្រូវ   បានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំផ្នែករថយន្តខាងក្រោយបណ្តាលឲ្យដួលរងរបួសបែកមាត់តិចតួច។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១-៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែធ្នូរឆ្នា២០១៨ស្ថិតចំណុចមុខខារ៉ាអូខេកូឡូសូ តាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសLX570ពណ៌ទឹកប្រាក់គ្នាស្លាកលេខធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកចំណុចខាងលើបានបត់ត្រឡប់ក្រោយដោយមិនកាច់ភ្លើងសុីញ៉ូខណះនោះក៍មានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកអ៊ាផេលេតពណ៌សពាក់ស្លាកលេខភ្នំពេញ1DD-3478មកពីក្រោយចាប់ហ្វ្រាំងមនទាន់បានជ្រុលទៅបុករថយន្តចំផ្នែកខាងក្រោយបណ្តាលបែកកញ្ចក់ ចំណែកខាងម្ចាស់ម៉ូតូរងការខូចខាតចំហៀងខាងស្តាំក់និងកាបាំងខាងមុខ។រីឯម្ចាស់ម៉ូតូរងរបួសបែកមាត់តិចតួច។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយស្ងាត់ៗមិនឲ្យក្រុមអ្នកសារព័ត៌មានដឹងនោះទេដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុរួចនាំគ្នាឡើងបើករថយន្តនិងម៉ូតូប្រញាប់ប្រញ៉ាចេញពីកន្លែងកើតហេតុបាត់ស្រមោល៕ ខុង 

 

Leave a Reply

Your email address will not be published. Required fields are marked *