រន្ធត់ណាស់រថយន្តធុនធំបុកម៉ូតូស្លាប់បុរសម្នាក់មួយរំពេច

 ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូត្រូវរថយន្ដប្រភេទធំម៉ាក NISSAN DIESEL បុកចំពីមុខ   ពេញទំហឹងបណ្ដាលឲ្យបុរសជាជនរងគ្រោះបោកក្បាលនិងថ្នល់ជាតិស្លាប់ភ្លាមៗយ៉ាងអាណោចអធម័ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ០០នាទីយប់នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គី សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមាន ឈ្មោះហេង វុធី(ស្លាប់) ភេទប្រុស អាយុ៣០ នៅខេត្ដតាកែវ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់្យដឹងថានៅពេលកើតហេតុគេឃើញរថយន្ដប្រភេទធំ ក្បាលពណ៌ខៀវពាក់ស្លាកលេខខាងមុខ ភ្នំពេញ3A-7605 ចំណែកខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A-0004 បានធ្វើដំណើរពីទិសដៅពីត្បូងមកជើងពេលមកដល់ចំណុចផ្លូវកោក៏ឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៤ ១២៥cពណ៌ខ្មៅពាក់ស្លាកលខភ្នំពេញ1CE-5747 បានធ្វើដំពីទិសដៅពីជើងមកត្បូងជិះបញ្ច្រាសគ្នាពេលមកដល់និងចំនុចកើតហេតុក៏ត្រូវរថយន្ដប្រភេទធំម៉ាកNISSANDIESE បុកចំពីមុនពីមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ជាតិស្លាប់ភ្លាមនៅនិងកន្លែងកើត ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ ឯរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំពោះម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់សម្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែងនិងរថយន្ដបង្កយកទៅរក្សាទុការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយចំណែកឯសពជនរងគ្រោះសមត្តកិច្ចយកទៅរក្សាទុកក្នុងវត្តរងចាំសាច់ញាតិឫបងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំនើតតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *