ឆក់ទូរសព្ទ័បានសម្រេចរត់មិនរួចចាប់បានម្នាក់វាយទ្រមខ្លួនម្នាក់ទៀតរត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្សយ័ពីរនាក់ជិះម៉ូតូមួយគ្រឿង   បានធ្វើសកម្មភាពឆក់ទូរសព្ទ័មួយគ្រឿង   ពីបុរសម្នាក់ខណៈកំពុងជិះម៉ូតូនិយាយទូរសព្ទ័បានសម្រេចត្រូវបានម្ចាស់ជិះដេញតាមពីក្រោយរួចជិះបំបុកបណ្តាលឲ្យជនសង្ស័យដួលត្រូវបានប្រជាលរដ្ឋជួយចាប់បានម្នាក់វាយទ្រមខ្លួននិងដកហូតបានម៉ូតូមួយគ្រឿងចំណែកបក្ខពួកម្នាក់ទៀតយកទូរសព្ទ័ជនរងគ្រោះម៉ាកអាយហ្វូនសិចរត់គចខ្កួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២-២០នាទីយប់រំលងអាធ្រាត្រឈាន  ចូលថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ស្ថិតស្ថិតនៅចំណុចស្តុបអូឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលអង្គុយនៅខាងក្រោយនិងជាអ្នកធ្វើសកម្មភាព ឆក់មាន ឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ​ខណ្ឌសែនសុខ។ចំណែកបក្ខពួកម្នាក់ទៀតនិងជាម្ចាសម៉ូតូហុងដាឌ្រីមសង់ស៊េរី០១៩ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ1GH-6788មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះសូមលាក់អត្តសញ្ញាណ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង នៅតាមក្រោយខារ៉ាអូខេញ្ញូរស្តារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកបុិចពាក់ស្លាកលេខភ្្នំពេញ1CM-5529។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតរូបគាត់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបំណងទៅយកប្រពន្ធនៅម្តុំគីរីរម្យដើម្បីយកប្រពន្ធត្រឡប់មកផ្ទះវិញដោយជិះបណ្តើរនិយាយទូរសពន្ទ័បណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយហើយធ្វើសកម្មភាពឆក់ទូរសព្ទ័ដែលគាត់កំពុងនិយាយបានសម្រេចរួចនាំគ្នាជិះម៉ូតូខ្លួន។

ប្រភពដដែលបានបន្តទៀតថាខណះនោះរូបគាត់បានជិះម៉ូតូដេញតាមក្រោយហើយបានស្រែកថាចោរៗលុះជិះដេញមកដល់ចំណុចផ្លូវ២១៧ផ្សារដើមគ ជនសង្ស័យបានវាក់អើុនិងរថយន្តមួយគ្រឿងបើកនៅខាងមុខខណះនោះរូបគាត់ជិះដល់ល្មមហើយជិះបំបុកឲ្យសង្ស័យទាំងពីរនាក់ដួលភ្លាមៗស្រាប់តែប្រជាពលរដ្ខឃើញហេតុការបាននាំគ្នាជួយដេញចាប់បានម្នាក់វាយឡើងទ្រមខ្លួននិងបានដកម៉ូតូបានមួយគ្រឿងរួចប្រគល់ជូនសមត្ថមូលដ្ឋានចំណែកកប្ខពួកម្នាក់ទៀតយកទូរសព្ទ័ជនរងគ្រោះរត់គេខ់ចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរយកមកសួរនាំនិប៉ុស្តិ៍រួចបានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់វាលវង់រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបានសង្កាត់វាលវង់ដើម្បី ចាត់ការបន្ត៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *