បងថ្លៃជនជាតិថៃផឹកស្រាស្រវឹង កាប់ប្អូនថ្លៃជនជាតិខ្មែរ

ខេត្តបាត់ដំបង​ ៖​ ជនជាតិ​ថៃ​ម្នាក់​ បាន​យក​ពូថៅ​កាប់​ទៅ​លើ​ ជនជាតិ​ខ្មែរ​ម្នាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​ កាលពី​រសៀលថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៤០​នាទី​ ​ នៅ​ចំណុច​ក្រុម​ទី​១១​ ភូមិ​អូ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​

​លោក​វរសេនីយ៍ឯក​ គឺ​ម​.​ពន្លក​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ បានឲ្យ​ដឹង​ថា​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ ១​កើតឡើង​ (​ប្រើប្រាស់​អាវុធ​សាមញ្ញ​)​ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​ សាក់​ផាំង​ ភុំ​ផៃ​ ភេទ​ប្រុស​ អាយុ​ ៥២​ឆ្នាំ​ ជា​ជនជាតិ​ថៃ​ (​បងថ្លៃ​)​ មាន​ទីលំនៅ​រស់នៅ​ស្រុក​សយ​ដាវ​ ខេត្ត​ចាន់​បុរី​ ប្រទេស​ថៃ​ មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ រស់នៅ​ជាមួយ​គ្នា​ក្នុង​ក្រុម​ទី​១១​ ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ បាន​ប្រើប្រាស់​ពូថៅ​ដៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ហេង​ គឹ​ម​ហួ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​រស់នៅ​ផ្ទះ​រួម​គ្នា​ នៅ​ភូមិ​-​ឃុំ​ខាងលើ​។​ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទាស់​សំដី​គ្នា​ទើប​បង្ក​ជា​ហិង្សា​កាប់​គ្នា​រហូត​របួសធ្ងន់​។​
​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ​៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *