ថៅកែកំពងដ ចម្លង ភ្នំពេញ-អរិយក្សត្រ បានបាញ់សម្លាប់ខ្លួនឯង សង្ស័យមានវិបត្តិ

ជនរងគ្រោះ​រងគ្រោះ​ឈ្មោះ វ៉ាន់ រ៉ា​ម៉ុ​ន ភេទ​ប្រុស អាយុ៥៧ ឆ្នាំ​ជនជាតិខ្មែរ មាន​តួនាទី​ជា​នាយករង នាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ម្ចាស់​ភាគហ៊ុន​កំពង់ចម្លង​ទូកដរ​អរិយ​ក្សត្រ-ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៣៤EOZ ភូមិ៤ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ហើយ​អាវុធខ្លី០១ដើម​ដែល​ជនរងគ្រោះ​ប្រើប្រាស់ ម៉ាក K59 លេខ៣១១៧ បង់០៣ គ្រាប់១៧គ្រាប់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល​កើតហេតុ ឈ្មោះ វ៉េង ដា​រិ​ទ្ធ ជា​តំណាង​ជនរងគ្រោះ​មើល​ការខុសត្រូវ​កំពង់ចម្លង បាន​ចូល​ក្នុងផ្ទះ​កន្លែង​ស្នាក់ការ​កំពង់ចម្លងរ​បស់​ជនរងគ្រោះ​ដើម្បី​បូម​ប្រេង។ ពេល​ចូលទៅ​ទ្វាររបង​បិទ​ខ្ទាស់​គន្លឹះ​ក្នុង​ជាប់ ឈ្មោះ វ៉េង ដា​រិ​ទ្ធ ក៏​ផ្លោះ​របង​ចូល​រួច​រៀប​ទុយោ​ប្រេង​បូម ហើយ​រួច​ក៏​ទៅ​គោះទ្វារ​បន្ទប់​ជនរងគ្រោះ​ជា​ថៅកែ​ខ្លួន ដើម្បី​រាយការណ៍​ពី​ចំណូល​ចំណាយ តែ​មិនឮ​ឆ្លើយតប ពេល​ក៏​ច្រាន​ទ្វារ​ចូល​ស្រាប់ តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​គ្រែ​ដែក​ក្រាល​ពូក និង​ហូរឈាម​ពេញ​លើ​ឥដ្ឋការ៉ូ បន្ទាប់មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន។

មន្ត្រីនគរបាល​ខេត្តកណ្តាល បានដាក់​ការ​សន្និដ្ឋានថា ការបាញ់សម្លាប់​ខ្លួនឯង របស់លោក​វ៉ាន់ រ៉ា​ម៉ុ​ន ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ-ភ្នំពេញ ដោយសារ​តែមាន​វិបត្តិ​ផ្ទាល់ខ្លួន តែ​មិនបាន​បញ្ជាក់ថា ជា​វិបត្តិ​ស្នេហា វិបត្តិ​គ្រួសារ ឬ​វិបត្តិ​មុខ​ជំនួញ​នោះទេ។

បន្ទាប់ពី​ទទួល​ព័ត៌មាន​ឧកញ៉ា វ៉ាន់ រ៉ា​ម៉ុ​ន ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​នោះ នគរបាល​ជំនាញ​ខេត្ត​បាន​ចុះទៅ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន និង​គ្រូពេទ្យ​រួមជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ដើម្បី​ពិនិត្យ​សាកសព​យ៉ាង​លំអិត រួច​រកឃើញថា ការស្លាប់​នេះ គឺ​ដោយសារ​ជនរងគ្រោះ មាន​វិបត្តិ​ផ្ទាល់ខ្លួន រួច​ចាញ់​សម្លាប់ខ្លួន​ដោយ​ខ្លួនឯង​រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វ់បុណ្យតាមប្រពៃណី ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *