រន្ធត់ណាសអគ្គភ័យឆាបឆេះផ្ទះមួយខ្នងសល់តែផេះនិងស្លាប់បុរសវ័យចំណាស់ម្នាក់ក្នុងភ្នក់ភ្លើង

 ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានសតិមិនគ្រប់   ត្រូវបានស្លាប់ក្នុងអណ្ដាតភ្លើង   យ៉ាងអាណោចអធ័ម និងផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុងក្នុងករណីអគ្គីភ័យដែលកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

 ជនរងគ្រោះដែលស្លាប់មានឈ្មោះ តា រ៉ូម៉ា ភេទប្រុស អាយុ៦៧ ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ និងមានកូនស្រីម្នាក់នៅជាមួយមានឈ្មោះ ម៉ា មុំ ភេទស្រី អាយុ៣៧ឆ្នាំ (សតិមិនគ្រប់ដូចគ្នា) ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះបានអោយកូនស្រីយកដែកកេះទៅអោយខ្លួនដើម្បីជក់បារី។ ក្រោយពីជក់រួចជនរងគ្រោះក៏បោះកន្ទុយបារីចោលទៅលើគំនរក្រណាត់ដែលខ្លួននិងកូនស្រីរើសមកគរទុកក្នុងផ្ទះទើបបណ្ដាលអោយឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។

. ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបាអោយដឹងថា ផ្ទះកើតហេតុគឺមានសមាជីកតែពីរនាក់ឪពុកនិងកូនស្រីទេ ហើយទាំងពីរនាក់នេះសុទ្ធតែមនុស្សមានសតិមិនគ្រប់ដូចគ្នា និងដើររើសក្រណាត់ចាស់ជាច្រើនយកមកគរទុកក្នុងផ្ទះជាច្រើនផងដែរ។ . ក្នុងករណីនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួន៥គ្រឿងនិងប្រើរយះពេលជាងមួយម៉ោងទើបគ្រប់គ្រងស្ថានការបានទាំងស្រុង។

ក្រោយពីអគ្គីភ័យបានរលត់ហើយសមត្ថកិច្ចកាយសពពីក្នុងផ្ទះយកមកខាងមុខផ្ទះរួចដាក់រថយន្តដឹកសពយកទៅតំលក់ទុកនៅវត្តសំបួរមាសចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *