នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៤នាក់ពីរករណីផ្សេងគ្នាដកហូតថ្នាំញៀន២កញ្ចប់និងដែកឆាប១ដើម

 ភ្នំពេញ៖ កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក  ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបាន   ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលលាក់ទុកនៅសារធាតុញៀននិងដែកឆាប១ដើមដោយខុសច្បាប់កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ខែវិឆ្ឆិកាឆ្នាំ២០១៨ ស្ថិតតាមតាមបណ្ដោយផ្លូវ២១៧ចំ​នុច​មុខសណ្ដាគាផ្កាឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យទី១.មានឈ្មោះសារ៉ូ ខ្លី ភេទប្រុស ២៦អាយុឆ្នាំ មុខរបធ្វើការសំណង់ ស្នាក់នៅក្បែរវត្តឬស្សីសាញ់ មានស្រុកកំនើត ខេត្តស្វាយវៀង។ ទី២.មានឈ្មោះ វង្ស វន្ត ភេទ​ ប្រុស អាយុឆ្នាំ២០មុខរបរធ្វើជាងឥដ្ឋការ៉ូឡា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។
ដកហូតបានថ្នាំញៀន១កញ្ចប់តូចដែកឆាបមុខស្រួច១ដើមនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1J-0773។ ទី៣មានឈ្មោះអឹម វុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោរ។ទី៤.មានឈ្មោះបេង ហៀង ភេទប្រុសអាយុ២៦ឆ្នាំមុខរបធ្វើជាងបាញ់ថ្នាំនៅបូរីកិឡាស្នាក់នៅបូរីកីឡា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ដកហូតបាថ្នាំញៀន១កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកហុង ប៊ីតពណ៌សបិតតែមពណ៌ខៀវពាក់ស្លាកលេខបាត់ដំបង1AE-4183។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *