រថយន្ត​ដឹក​ត្រី​ពន្លះរថយន្ត​បា​ឡែ​នរត់ឈ្នួល​ស្លាប់​២​នាក់​ របួសធ្ងន់​២​នាក់​

ខេត្តបន្ទាយ​មាន​ជ័យ៖​ ​មនុស្ស​២​នាក់​បាន​ស្លាប់​និង​២​នាក់​ទៀត​រង​របួសធ្ងន់​ដោយ​រថយន្ត​ធំ​ដឹក​ត្រី​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ បុក​ជាមួយ​រថយន្ត​បា​ឡែ​ន​រត់​ឈ្នួល​មួយ​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ​ ​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹកថ្ងៃ អង្គារ ១២ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុងភូមិ​កូន​ដំរី​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ស្លាប់​និង​របួស​ គឺ​ជិះ​រថយន្ត​រួម​មាន​ ៖​ ១.​ឈ្មោះ​ហ៊ា​ង​ ឬ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ (​ស្លាប់​នៅ​មន្ទីរពេទ្យ​)​ ២.​ឈ្មោះ​ លី​ សុ​ភ័​ក្រ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ (​របួសធ្ងន់​)​ ទាំង​០២​នាក់​ ជា​ប្តី​ប្រពន្ធ​ មុខរបរ​លក់ដូរ​ នៅ​ខេត្តកំពង់ធំ​,​ ៣.​ក្មេង​ប្រុស​ម្នាក់​ អាយុ​ជាង​១០​ឆ្នាំ​ បាន​កៀប​ស្លាប់​នៅ​ក្នុង​រថយន្ត​បា​ឡែ​ន​ និង​៤.​ជា​ស្ត្រី​រង​របួសធ្ងន់​ នៅ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​។​

​សមត្ថកិច្ច​នគរបាល​បាន​ដដែលបន្ត​ថា​ ​ មុន​ពេល​កើតហេតុ​ រថយន្ត​បា​ឡែ​ន​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AJ.1840​ បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដោយ​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ស្រប​ទិស​ក្នុង​ស្ថានភាព​គ្រោះថ្នាក់រួច​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ធំ​ដឹក​ត្រី​បញ្ច្រាស់ទិស​គ្នា​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3E.0475​ អូស​ប្រហែល​៣០​ម៉ែត្រនិងបាន ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្តង​។​

​នគរបាល​ជំនាញ​ចរាចរ​ណ៍ប្រាប់​ថា​ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​ និង​រថយន្ត​ធំ​ដឹក​ត្រី​ចុះ​រត់គេច​ខ្លួនបាត់។​ ចំណែក​អ្នក​រង​របួស​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​២​។​ រីឯ​រថយន្ត​ទាំង​២​គ្រឿងសមត្ថកិច្ចបានហៅ​រថយន្ត​ស្ទូច​ដើម្បីស្ទូចយក​ទៅ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​ស្រាវជ្រាវ​រកម្ចាស់។ រីឯ​សព​តម្កល់​ទុក​នៅ​វត្ត​ក្បែរ​នោះ​ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិមកទទួលយកទៅធ្វបុណ្យតាមប្រពៃណី​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *