ស្ត្រីអ្នកលក់ខោអាវចងកសម្លាប់ខ្លួននៅក្នុងតូបលក់ខោអាវផ្សារដេប៉ូ

ភ្នំពេញ: ស្ត្រីអ្នកលក់ខោអាវនៅផ្សារដេប៉ូម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងតូបលក់ខោអាវ ដោយមិនដឹងថាការស្លាប់នេះជាករណីអត្តឃាតខ្លួនឯងពិតមែន ឬជាករណីឃាតកម្មនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងតែធ្វើកោលស្យវិច័យទៅលើសាកសព ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង ដោយមានអ្នកលក់បបរម្នាក់ បានប្រទះឃើញនៅម៉ោង១២និង១០នាទី រសៀល ធ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តនគរបាលខព្ឌទួលគោកបានឲ្យដឹង សពស្ត្រីខាងលើនេះមានឈ្មោះ ស្វាយ សុខផល អាយុជាង៦០ឆ្នាំ ជាអ្នកលក់ខោអាវនៅក្នុងផ្សារខាងលើស្នាក់នៅផ្ទះក្នុងសង្កាត់ផ្សារដេប៉ូ១ មានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ ដោយមានចៅ៣នាក់ក្នុងបន្ទុក និងមានកូនចំនួន២នាក់។ មូលហេតនៃការធ្វើអត្តឃាតនេះមិនត្រូវបានគេដឹងពីមូលហេតុនៅឡើយ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកលក់បបរម្នាក់ដែលតែងតែមកសួរគាត់ដូចរាល់ដង បានប្រទះឃើញស្ត្រីខាងលើចង.កស្លាប់ក្នុងតូបលក់ខោអាវរបស់គាត់ទើបរាយការណ៍ទៅសន្តិសុខផ្សារ ដើម្បីទាក់ទងហៅសមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោល្យវិច័យ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *