នារីរូបស្រស់បើករថយន្តបុកក្បាលនាគចែកទ្រូវផ្លូវខូចខាតយ៉ាងដំណំ

 ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ចេញពីកម្មវិធិមួយកន្លែងសង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង ត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលវៀច១កង់រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១២-៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AC-2376ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលវៀចអស់១កង់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បន្ទាប់មកម្ចាស់រថយន្តបង្កបានឡើងជិះរថយន្តមួយគ្រឿងទៀតគេចចេញពីកន្លែងកើតហេតុបាត់។បន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់នំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ
Type a message

Leave a Reply

Your email address will not be published. Required fields are marked *