រថយន្ពនពន្លះម៉ូតូឌ្រីមជិះដោយប្តីប្រពន្ធពីរនាក់រងបួសធ្ងន់

 ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលុចសុីស៣៣០មួយគ្រឿងបោះពួយលឿនដូចហោះដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលចង្កូតទៅម៉ូតូឌ្រីមមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់បុើងជាង១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ទាំងពីររថយន្តបង្កមិនទានអស់ល្បឿងបានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវនិងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំងបាក់បាក់រាបដល់ដីនិងបន្តទៅបុកបង្គូលបាន់ណូបណ្តាលបាក់ជើងមួយចហៀងរថយន្តទៅមុខលេងរួចម្ចាស់រថយន្តបង្កបើកទ្វាររត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចួលថ្ងៃទី១៨ ខែធ្នូ ឆ្នា២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសាក្សីឃើញហេតុការនេះបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX330ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AC-6807ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ូុងរិទ្ធីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុខាងលើមិនបង្អង់ល្បឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1C-4654ជិះដោយប្តីប្រពន្ធពីរនាក់តាមបណ្តោយផ្លូវ១០០៣ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលបុើងម៉ូតូជាង១០ម៉ែត្រចំណែកជនរងគ្រោះពីរនាក់ប្តីប្រពន្ធផ្លោងបោកនិងថ្នល់រងរបួសធ្ងន់។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភាមៗចំណែករថយន្តបង្កមិនទាន់អស់ល្បឿងបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខឿនសួនច្បារចិញ្ចើមផ្លូវនិងស្លាកចរាចរណ៌មួយផ្ទាំងបាក់រាបដល់ដីរួចបន្តទៅបុកបង្គោលប៉ាណូបាក់ជើងមួយចំហៀងផ្ទប់ជាប់ទៅមុខលេងរួច។
ម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ចំណែកម៉ូតូខូចខាតស្ទើទាំស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *