រថយន្តរ៉េនរូវើស៊េរីទំនើបបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករបួសយុវជនម្នាក់

 ភ្នំពេញ៖ យុវជនប្រុសស្រីពីរនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបត់ឆ្វេងដៃ  ឆ្លងផ្លូវខ្វះការប្រុសប្រយ័ត្នត្រូវបានយុវជនម្នាក់ជិះម៉ូតូនីចមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វាររថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យដួលន់បោកនិងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្កូវសហពន្ធ័រុស្សីកែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនប្រុសស្រីពីនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរូវើពណ៌សពាក់ស្លាកលេខភ្នំពេញ1AJ-2779ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ២៥៧ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកនីចពណ៌សពាក់ស្លាកលេខភ្នំពេញ1FW-3869បើកដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វាររថយន្តខាងក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់បន្ទាប់មកខាងម្ចាស់រថយន្តបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗរួចបានបើករថយន្តមកតាមក្រោយទៅមើលជនរងគ្រោះដល់មន្ទីពេទ្យផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌមកដល់កន្លែងកើតហេតុរួចបានឲ្យម្ចាស់រថយន្តបើករថយន្តមកកន្កែងកើតហេតុវិញរួចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាបនៅពេលក្រោយ៕ ខុង មីញ 

Leave a Reply

Your email address will not be published. Required fields are marked *