រថយន្ត​កែច្នៃ​ដឹកឈើឈ្មោះ ទី ដឹកឈើពេញព្រៀបគ្មានសមត្ថកិច្ចណាបង្រ្កាប

ខេត្តរតនគិរី៖ នៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍៥ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ គេឃើញរថយន្ត​ដឹកឈើ​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​កែច្នៃ​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី ភេទ​ប្រុស ជា​ឈ្មួញ​ដឹកឈើ​ជា​យូ​រឆ្នាំ​មកហើយបានដឹកឈើយ៉ាងរលូន ហើយ​មិន​ត្រូវបាន​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ។ ការមិនបង្រ្កាបរថយន្ត របស់ឈ្មោះទីនេះ ដោយទំនង​ជាទុកគ្រាន់ធ្វើជា​ឆ្នាំងបាយ​របស់ខ្លួន​ទើប​មិន​ធ្វើការ​បង្ក្រាប​បែបនេះ។

ប្រភពពីអ្នករកស៊ីឈើដូចគ្នាបានឲ្យដឹងថា រថយន្ត​ឡង់​គ្រី​ស័​រ​កាត់​ទ្រុង​កែច្នៃមួយគ្រឿង​នេះ​បាន​​​ដឹកឈើ​ប្រណីត​ពេញព្រៀប​ចេញពី​ភូមិ​សមុទ្រ​លើ​ឃុំ​សេ​ដា ស្រុក​លំផាត់​ខេត្តរតនគិរី​ឆ្លងកាត់​ក្បែរ​ស្នាក់ការ​សមត្ថកិច្ច​ស្រុក​បរ​កែវ​ឆ្ពោះ​មក​ចូល​តាម​ច្រករបៀង​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​បាន​យ៉ាង​រលូនគ្មានសមត្ថកិច្ចណាចេញទៅបង្រ្កាបទេ ។

ចំណែក​ក្រុម​ឈ្មួញ​ដឹកឈើ​បន្តិច​ប​ន្តួ​ច​បាន​ត្អូញត្អែរថា ពួកគាត់​រក​ស៉ី​ដឹកឈើ​សព្វថ្ងៃនេះ​មិន​ចំណេញ​ទេ ដោយសារ​បង់លុយឲ្យសមត្ថកិច្ច​យាម​តាម​ដងផ្លូវ​យក​ច្រើនពេក បើ​គាត់​ឲ្យ​តិច​មិន​យក​ទេដោយសមត្ថកិច្ចថែមទាំង​និយាយ​ថាបើ​មិន​រក​ចំណេញ​ទេ​ឈប់​រក​ស៊ីទៅ ។ពួកគាត់កត់សម្គាល់ឃើញថា សមត្ថកិច្ច​ដែល​យាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ៧៨ ចាប់ពី​ក្រុង​បាន​លុង​រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ មាន​ប្រមាណ៧០ ស្ថាប័ន ដែល ​បានទទួល​លាភ​សក្ការពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម។ ប៉ុន្តែបើមាន​រថយន្ត​ណា​មិនបាន​ចូល​បង់លុយ​ឲ្យ ហើយ​បើក​គេច​ពី​សមត្ថកិច្ច​ដែល​យាម​នៅតាម​ដងផ្លូវ​ទៀតនោះគេ​នឹង​ធ្វើការ​ចុះបង្ក្រាបភ្លាមៗ។

ក្នុងករណីនេះ​លោក ស៊ឹម លិ​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ និងជា​ប្រធាន​គណ:ក​ម្មា​ធិ​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ភ្នាក់ងារកាសែតនគរវត្ត មិនអាច​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បីបកស្រាយពន្យល់ក្នុងករណីនេះបានទេកាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី២៧ខែធ្នូ​ដោយទូរស័ព្ទចូល​លោក​មិន​លើក​ទូរស័ព្ទ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *