បុរសឃ្លានតណ្ហាចូលម៉ាស្សាហេីយបង្ខំរួមរ័កសបានសម្រេចរួចវាយរបួសធ្ងន់

ភ្នំពេញ៖​ ស្ត្រីជាថៅកែហាងម៉ាស្សាម្នាក់បានរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះនៅផ្ទះម្នាក់ឯងហេីយត្រូវបុរសល្មោភកាមម្នាក់ចូលមកឲ្យម៉ាស្សា និងបន្ទាប់មកក៏បង្ខំរួមរ័កតែជនរងគ្រោះមិនព្រមទេីបចាប់រំលោភរហូតបានសម្រេចនិងវាយបណ្តាលឲ្យរងរបួសហូឈាមស្រោចខ្លួនតែម្តង
​   ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៩​ នៅហាងម៉ាស្សាកោសជប់មួយកន្លែងភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​។
​ ជនរងគ្រោះឈ្មោះផង​ ស្រីវី​ ភេទស្រីអាយុ៥១ឆ្នាំ​ មុខរបេីកហាម៉ាស្សាកោសជប់​  ស្នាក់នៅកន្លែងកេីតហេតុ។
​   តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បាននៅម្នាក់ឯងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងគ្មានស្លាកលេខមកអោយគាត់ម៉ាស្សាអោយ​ បន្ទាប់មកបុរសខាងលេីក៏បបួលគាត់រួមភេទតែគាត់មិនព្រម។
​  សាក្សីដដែលបានបន្តថា​ បន្ទាប់មកជនសង្ស័យក៏ចាប់រំលោភរហូតបានសម្រេច​ ហេីយជនសង្ស័យក៏គម្រាមមិនអោយស្រែកដោយសារតែគាត់ខំប្រឹងព្យាយាមរត់ចេញមកក្រៅដេីម្បីអោយអ្នកជិតខាងជួយទេីបជនសង្ស័យចាប់ច្របាច់ក៏និងវាយបណ្តាយអោយខៀវភ្នែកនិងរហែសបំពង់កហូឈាមស្រោចខ្លួនរួមជនសង្ស័យក៏រត់ចេញទៅបាត់ដោយបន្សល់ម៉ូតូនៅកន្លែងកេីតហេតុ។
​    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកចំណុចកេីតហេតុដេីម្បីពិនិត្យនិងស្រាវជ្រាវវែកមុខជនសង្ស័យ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *