យុវតីម្នាក់មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាបញ្ចប់ជីវិតដោយ ចងកសម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង: យុវតីម្នាក់ធ្វើបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន​ដោយសារមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជាយូរឆ្នាំមកហើយ លុះពេលក្រុមគ្រួសារមិននៅផ្ទះ នាងលួចធ្វើអត្តខាតទាល់តែបាន ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិជិះក្រោម ឃុំងព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលស្រុកសៀមប៉ាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផៃ ឈូក ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ នាងមានជំងឺប្រចាំកាយជាយូរមកហើយ ទោះបីក្រុមគ្រួសារព្យាយាមយកទៅព្យាពាលនៅមន្ទីរពេទ្យនិងគ្រូខ្មែរយ៉ាងណាក៏ដោយ ឃើញថា មិនស្រាកស្រាន្តឡើយ ។ មិនតែប៉ុណ្ណោះនាងប៉ុនប៉ងសម្លាប់ខ្លួន​ជាច្រើន​លើកមកដែរ តែក្រុមគ្រួសារដឹងជួយទាន់ តែម្តងនេះបងប្អូនមិនបាននៅផ្ទះ ធ្វើឲ្យជនរងគ្រោះ​មានឱកាសសម្លាប់ខ្លួនទាល់តែបាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ​ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតចាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *