ប្រទះឃើញ​សពស្រ្តីវ័យចំណាស់ម្នាក់​អណ្តែត​ទឹក ក្រោយបាត់ពីផ្ទះជាង១ថ្ងៃ

0
29

ខេត្តកោះកុង៖  ​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សពស្រី្តវ័យចំណាស់ម្នាក់​អណ្តែត​ទឹក ដោយសារការលង់ទឹក នៅ​ចំណុច​ព្រែ​កកោះ​ប៉ោ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បង្កការភ្ញាក់ផ្អើលកាលពី​ព្រឹក ថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែ មករា ឆ្នាំ ២០១៩ ។

បើតាម​ការបញ្ជា​ក់រប​ស់​កូន​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា​សព​រងគ្រោះ​មានឈ្មោះ ម៉ី ផែន ភេទ​ស្រី អាយុ ៧២ ឆ្នាំ រស់នៅភូមិកើតហេតខាងលើហើយ គាត់​ចាស់ជរា​វង្វេង​បាត់​ការចងចាំ ទើប​ដើរ​ធ្លាក់ទឹក​លង់​ស្លាប់រយៈពេលជាងមួយថ្ងមកហើយ។ ក្រោយបាត់ម្តាយមិនឃើញនៅ ផ្ទះ ពួកគាត់ជាកូនបានខំដើររកដែរ តែរកមិនឃើញ លុះពេលឃើញម្តាយក្លាយជាសពដោយ​សារលង់ទឹកទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់​ធ្វើ​កោសល្យវិច័យ​រួច បានសន្និដ្ឋានថា ជនរងក្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here