បារាំងយកដបទឹកសុទ្ធគប់ក្បាលកូនខ្មែរ ប៉ូលិសដេញចាប់បាន បានត្រឹមសុំទោស

0
244

ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី០១ វិច្ឆិកា ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ មុខស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រដេញចាប់រថយន្តម៉ាកថុនដ្រាមួយគ្រឿង ដែលជិះដោយបុរសជនជាតិបារាំង២នាក់ បន្ទាប់ពីពួកគេយកដបទឹកសុទ្ធទៅគប់ត្រូវចំក្បាលក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ខណៈជិះម៉ូតូជាមួយឪពុក-ម្តាយតាមផ្លូវ ។

គេមិនបានស្គាល់ឈ្មោះជនជាតិបារាំងទាំង២នាក់នោះទេ តែបើករថយន្តម៉ាកថុនដ្រា ពាក់ស្លាកលេខភ្នំពេញ 2W-9869 ។ ចំណែកភាគីខាងក្មេងប្រុសរងគ្រោះ ក៏មិនស្គាល់ឈ្មោះដែរ គ្រាន់តែដឹងថា បុរសជាឪពុកដឹកកូននោះគឺជាប្រជាការពារនៅខណ្ឌពោធិ៍សែនជ័យនេះ ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុ បុរសប្រជាការពារខាងលើ មានដឹកប្រពន្ធនិងកូនដោយម៉ូតូ១គ្រឿង ក្នុងទិសដៅពីលិចទៅកើត តែដោយសារផ្លូវមានជង្ហុកច្រើន ម៉ូតូគាត់ជិះតិចៗ ស្រាប់តែបារាំង២នាក់នោះបើករថយន្តមកដល់ ខឹងច្រឡោត យកដបទឹកសុទ្ធគប់ត្រូវចំក្បាលក្មេង ជាកូនបុរសប្រជាការពារនោះ ហើយរថយន្តបានបន្ថែមល្បឿនបើកទៅមុខ។ក្រោយមកម្លាំងសមត្ថកិច្ចជួយឃាត់រថយន្តបារាំង២នាក់នោះ ដោយដេញបានចម្ងាយ៦គីឡូម៉ែត្រ ហើយបានសុំទោសសមត្ថកិច្ច និងខាងភាគីក្មេងរងគ្រោះផងដែរ តែភាគីជនរងគ្រោះនៅតែខឹងដដែល ៕ ជឿន

%e1%9e%94%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9f%86%e1%9e%84

 

LEAVE A REPLY

Please enter your comment!
Please enter your name here