ថៅកែ​ហាង​លក់​ថ្នាំ​ស្ពេ​ត្រូ ជា​ជាតិចិន​ម្នាក់ គាំងបេះដូងស្លាប់ទាំងកាយអាក្រាត

ភ្នំពេញ៖    បុរស​ម្នាក់ ឈ្មោះ YAN WEI QUAN ភេទ​ប្រុស អាយុ៥៦ឆ្នាំ ជាថៅកែថ្នាំស្បត្រូ​ជន​ជាតិចិន បានដឹកស្លាប់លើគ្រែទាំងកាយអាក្រាត បង្កការភ្ញាក់ផ្អើលទាំងរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ហាង​លក់​ស្តេ​ត្រូ យីហោ ភ្នំ​មាស ភ្នំ​ប្រាក់ ខន​ស្ត្រា​ក់សិន​មេធៀ​រៀល​ឯ.ក ស្ថិតនៅ​ផ្ទះ​លេខ១៨១ និង១៨៣ ផ្លូវ១០១៥ បុរី​ជីបម៉ុង ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

មុនពេល​កើតហេតុ​មាន មិត្ត​ភ​ក្កិ​បាន​ទូរ​សព្ទ​ទៅ​ជនជាតិ​ចិន​រូបនោះ​ចូល​មិន​លើក ហើយក៍​បានធ្វើ​ដំណើរ​ទៅ​ហាង​លក់ដូរ បាន​ស្រែកហៅ​មិនឮ​ឆ្លើយ​ក៏បាន​គាស់​ទ្វារ និង​វាយ​បំបែក​កញ្ចក់​ចូល​ទៅជា​ន់ទី២កន្លែងដេក ក៏បាន​ប្រទះឃើញ ជនជាតិ​ចិន​រូបនោះ ដេកស្លាប់​ក្នុង​មុង ទាំង​អាក្រាតកាយ​តែម្តង។ ស្លាប់​តាំងពី​ពេលណា​នោះទេ ។ ភ្លាមៗ ក៏បាន​ប្រាប់​អ្នកជិតខាង​រាយការណ៍​មក​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ​តែម្តង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារតែ​គាំងបេះដូង ហើយ​មុននឹង​ស្លាប់ ជនរងគ្រោះ​ក៏បាន​ដោះអាវ ស្រាតខោ​ទុក​ក្បែរ​ខ្លួន រួច​ក៏បាន​ចូលដេក​ទៅហើយ គាំងបេះដូង ស្លាប់​ទាំង​អាក្រាតកាយ​បែបនេះ ។ សព​ត្រូវបាន​នគរបាល​បញ្ជូន​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​រង់ចាំ​បងប្អូន នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *