ចោរប្លន់សម្លាប់ស្រ្តីម្នាក់ក្នុងផ្ទះយកទ្រព្យជាង៤ម៉ឺនដុល្លារ

0
39

ខេត្តកណ្ដាល៖  ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មាន​ស្រុកកំណើត​ស្ថិតនៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

សម្ភារៈ​ដែល​បាត់បង់​រួមមាន ៖ លុយ​ដុល្លារ​ចំនួន ៣០០០០ដុល្លារ, លុយ​ខ្មែរ​ចំនួន២លាន​រៀល, ខ្សែ​កមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃ​មាស ៥ជី។

មុនពេល​កើតហេតុ ប្ដី​របស់គាត់​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​អត់​ឃើញ​ប្រពន្ធ​របស់គាត់ ភ្លាមៗនោះ​គាត់​បាន​ហៅ​ពីរ​ទៅ​បី​ដង​តែ​អត់​តប​វិញ​សោះ ហើយ​ទ្វារផ្ទះ​បើកចំហ​ទៀត។ គាត់(ប្ដី) ក៏​មិន​ចាំ​អារម្មណ៍​ដែរ ហើយ​គាត់​បាន​ចូលទៅ​ក្នុងផ្ទះ ដើម្បី​ទុក​សម្ភារៈ​មួយចំនួន រួច​ក៏​ដើរចេញ​មកវិញ ដើម្បី​ទៅ​កាត់សក់ តែ​ពេលទៅដល់​ផ្ទះ​ជាង ជាង​ថា​រវល់ ភ្លាមៗនោះ​គាត់​បានធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ គាត់​បាន​ស្រែកហៅ​ប្រពន្ធ​ម្ដងទៀត តែ​នៅតែ​មិនឃើញ ក៏បាន​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​អត់​ឃើញ ហើយ​ទ្វារផ្ទះ​នៅតែ​ចំហ​ដដែល។ មួយសន្ទុះ​ក្រោយមក​គាត់​បាន​ដើរចូល​ទៅក្នុង​ផ្ទះ ហើយ​បើកទ្វារ​បន្ទប់​ដើរចូល ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់គាត់​បាន​ដេកស្លាប់​នៅ​ពីមុខ​ទូ​លុយ​យ៉ាង​អាណោចអាធ័ម ភ្លាមៗនោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នកជិតខាង​ជួយ​ប្រពន្ធ​គាត់​ផង ព្រោះ​ប្រពន្ធ​របស់គាត់​បាន​បាត់បង់​បាត់ទៅហើយ ចំណែកឯ​ទូ​ដាក់​លុយ និង​គ្រឿងអលង្ការ​មួយចំនួន ត្រូវបាន​បាត់បង់​គ្មាន​សល់​ឡើយ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here