យកស្រីទៅដេករួមភេទ ប៉ះចំខ្ទើយឆ្លោះគ្នាបែកផ្សែង

ភ្នំពេញ៖ មានការ​ភ្ញាក់ផ្អើល​នៅត្រង់ចំណុច​មុខ​ខុន​ដូ​ថា​ឡឹ​ន​ស្តាយ ផ្ទះ​លេខ37តាម​បណ្ដោយ​ផ្លូវ430នៅក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន នា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី១៦ ខែមករា​ឆ្នាំ២០១៩ បន្ទាប់ពី ជនជាតិ​ចិន​ម្នា​ក់បាន​យក​នារី​ភេទ​ទី​បី​ទៅ​ដេក​នៅ​ខុន​ដូ​មួយកន្លែង។តែ​ទៅដល់​ខុន​ដូ​មិន​ពេញចិត្ត​ហើយក៏​ឱ្យ​ត្រឡប់មកវិញ​ឱ្យ​លុយ​ចំនួន៥ដុល្លារ​នារី​ភេទ​ទី៣មិន​ព្រម​មានការ​ប្រកែក​គ្នា​តឹងសរសៃក ក៏​កើតជា​ហិង្សាតែម្តង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខាង​ភេទ​ទី បី ទី១មានឈ្មោះ​អេ​ម ចាន់​គី​រុណ ភេទ​ស្រី អាយុ២៧ឆ្នាំ​ផ្ទះ​លេខ105 អា​អឺ២ហ្សិត ផ្លូវ​លេខ ១២២ ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ភេទ​ទី​បី​ទី២ឈ្មោះ ម៉េង សំអាង ភេទ​ស្រី អាយុ៣១ឆ្នាំ រងរបួស​ស្រាល។ តាម​សំដីរ​ភេទ​ទី3បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​ជនជាតិ​ចិន​បាន​ឆាត​តាម​វី​ឆា​តទៅ​គាត់​ដើម្បី​ឲ្យ​គាត់​មក​ដេក​ជាមួយ​ក្នុង​តំលៃ២០០ដុល្លារ​អាមេរិក បើសិន​មាន​គ្នា​ពីរ​នាក់​ក៏បាន។ ស្រាប់តែ​គាត់​ជិះ​កង់​បី​ឥណ្ឌា​មកដល់​កន្លែងកើតហេតុ។ ជន​ជាតិចិន​មិនត្រូវ​ចិត្ត​ក៏​ឱ្យ៥ដុល្លារ​ត្រឡប់​ទៅវិញ។ពួកនាង​មិន​ព្រមយក​ដោយសារតែ​ឲ្យ​លុយ​តិចពេក​ហើយក៏​មានការ​ប្រកែក​តឹង​សរសៃ​ក៏បង្ក​ឲ្យ​មាន​ហិង្សា​វ៉ៃ​ទៅ វ៉ៃ​មក​រងរបួសរៀងៗខ្លួន​រងរបួស​ស្រាល។

ខាង​ភេទ​ទី3ទាញ​ដុំថ្ម​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ព្រូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​AV.6528ខាង​ជនជាតិ​ចិន​បែក​ចំហៀង​ខាងមុខ​មួយ​និង​បែក​កញ្ចក់​ចំហៀង​ខាងឆ្វេង​កញ្ចក់​ខាងក្រោយ។រង​ការខូចខាត​យ៉ាងដំណំ។ ចំណែក​ជនជាតិ​ចិន​ដែល​គាត់​បាន​ឡើង​ទៅលើ​ខុន​ដូ​ដេក​បាត់​ឈឹង​មិន​មក​ប៉ុស្តិ៍​នោះទេ៕ អូន  ធួក

Leave a Reply

Your email address will not be published. Required fields are marked *