មន្រ្តីនគរបាលខេត្តកែបម្នាក់បាញ់សម្លាប់ខ្លួនឯង សង្ស័យតូចចិត្តមានជំងឺព្យាបាលមិនជា

ខេត្ត​កែប: ដោយទំនងជាមានវិបត្តិផ្ទាល់ខ្លួន ធ្វើឲ្យមន្ត្រីនគរបាលខេត្តកែបម្នាក់គិត​ខ្លីបាន​បញ្ចប់ជីវិតដោយ​ធ្វើ​អត្តឃាត​យក​កាំភ្លើងអាកាបាញ់​សម្លាប់​ខ្លួនឯងស្លាប់ចោលប្រពន្ធកូនគ្មាន​ស្តាយស្រណោះ ។

ហេតុការណ៍នេះបង្កការភ្ញាក់កាលពី​វេលា​ម៉ោង ​៧​និង​ ៣០​នាទី​យប់​ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​ព្រះរាជ​តំណាក់​ស្តេច ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

ជន​រង​គ្រោះ​ឈ្មោះ ​ឌៀប មៀន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្ត​កែប មាន​ប្រ​ព​ន្ឋ​ឈ្មោះ​ជ័យ មាន អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​កែ​អ​ង្វែ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។ ការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលរូបនេះមិនត្រូវបានគេដឹងថា ជនរងគ្រោះប្រើ ប្រាស់កាំភ្លើងអាកា និងដោយសារ មានវិបត្តិ ផ្ទាល់ខ្លួន(មានជំងឺប្រចាំកាយព្យាបាលមិនជា) ហើយត្រូវសមត្ថកិច្ចលាក់លៀមមិនទម្លាយព័ត៌មានឲ្យដឹង ។

បច្ចុប្បន្នសាកសព ត្រូវ​បាន​​ក្រុម​គ្រួសារ​យកទៅចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ បន្ទាប់ពី​សមត្ថ​កិច្ចជំនាញធ្វើកោសល្យវិច័យរួច ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *