អ្នករើសចាយរំលោភក្មេងស្រី សតិមិនប្រក្រតី បានសម្រេច

0
28

ខេត្តកំពង់ចាម៖ បុរសរើសអេតចាយល្មោភកាមម្នាក់បាន ចាប់រំលោភក្មេងស្រី សតិមិនប្រក្រតី​ ដោយវិធីលួងលោមក្មេងស្រីរងគ្រោះ ឱ្យដើរទៅខាងក្រោយមណ្ឌល​កុមារកំព្រាជាមួយខ្លួន ដោយប្រាប់ថា មានការចង់ប្រាប់ តែពេលទៅដល់កន្លែងស្ងាត់ក៏ចាប់រំលោភសេពសន្ថវៈរហូត​បានសម្រេចតែម្តង ។ ប៉ុន្តែក្នុងពេលកំពុងធ្វើសកម្មភាពចាប់រំលោភនោះមានមានអ្នកស្នាក់​នៅក្នុងមណ្ឌលម្នាក់ បានប្រទះឃើញ ក៏ប្រញាប់រត់ទៅប្រាប់ប្រធានមណ្ឌលកុមារកំព្រា និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុខាងលើ បានចាប់ឃាត់ខ្លួនជន​សង្ស័យតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ៥ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩  នៅខាងក្រោយមណ្ឌល​កុមារកំព្រា​ខេត្តកំពង់ចាម ស្ថិតក្នុងភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

មន្រ្តីនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យល្មោភកាមមានឈ្មោះស៊ាន បៀន អាយុ៥៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមណ្ឌលសំចត។ ចំណែកក្មេងស្រីរងគ្រោះ មាន​ឈ្មោះគ.ធ អាយុ១៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី សព្វថ្ងៃស្នាក់នៅ​ក្នុងមណ្ឌល​កុមារ​កំព្រា ទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជន​សង្ស័យ​ឈ្មោះស៊ាន បៀន បានលួងលោមក្មេងស្រីរងគ្រោះ ឲ្យដើរទៅ​ខាងក្រោយ​មណ្ឌល​កុមារកំព្រាជាមួយខ្លួន ដោយប្រាប់ថា« មានការចង់ប្រាប់រឿងមួយ» ។ ដោយសារឆោតល្ងង់ និងមានសតិមិនគ្រប់ផងនោះ ស្រ្តីរងគ្រោះបានយល់ព្រមទៅជាមួយ ហើយពេលទៅដល់​កន្លែងស្ងាត់ឃើញ ​ឱកាសស្ងាត់ល្អជនសង្ស័យក៏ចាប់ផ្តើមធ្វើសកម្មភាព​ចាប់បង្ខំរំលោភសេព​សន្ថវៈក្មេងស្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេចតែម្តង។ ប្រភពដដែលបាន​ឲ្យដឹង​ទៀតថា ពេលកំពុងបញ្ចេញសកម្មភាពរំលោភនោះ ស្រាប់តែមានអ្នកស្នាក់នៅក្នុង​មណ្ឌល​ម្នាក់ បានប្រទះឃើញ ក៏ប្រញាប់រត់ទៅប្រាប់ប្រធានមណ្ឌលកុមារកំព្រា និងរាយការណ៍​ទៅសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុខាងលើ បានចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួង​លោម រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែទើបមត្ថកិច្ចរៀបចំកសាងសំណុំ រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងបំពេញបែបបទបញ្ជូនទៅតុលាការ ៕

សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here