ប្រចណ្ឌ! ប្រចណ្ឌ ! មួយករណីប្តីសម្លាប់ប្រពន្ធ មួយករណីទៀតប្រពន្ធសម្លាប់ប្តី

0
62

ខេត្តកំពង់ចាម ៖ កំសួលនៃភ្លើងប្រចណ្ឌមានកម្តៅរាប់ពាន់អង្សា ធ្វើឲ្យមនុស្សខ្វះការពិចារណា លើកដៃសម្លាប់គ្នាមិនញញើតដៃដើម្បីស្រាយកំហឹងនិងយកឈ្នះចិត្តដែលម្នាក់ៗគិតថា ភ្នំ​មួយ​មិនអាចមានខ្លាពីរ ពោលគឺចង់សម្តែងសមានចិត្តស្នហាក្នុងនាមប្តីនិងប្រពន្ធត្រូវ​ស្មោះមួយនឹងមួយ ។

ជាក់ស្តែងដូចពីរករណីនេះដែលកើតឡើងដោយការប្រចណ្ឌ ម្ខាងប្រពន្ធលើកដៃកាប់​សម្លាប់​ប្រពន្ធ និងមួយករណីទៀត ប្តីយកដំបងវាយប្រពន្ធទាល់តែស្លាប់។

ប្រភាពព័ត៌មានពីខេត្តបាត់ដំបងបានឲ្យដឹងថា កាលពី ថ្ងៃសុក្រ ២រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ នៅចំណុចភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល មានករណីឃាតកម្មមួយ បង្កដោយជនសង្ស័យឈ្មោះ វ៉ា សុខណន អាយុ42ឆ្នាំជាប្រពន្ធ បានយកពូថៅដៃកាប់ទៅលើជនរងគ្រោះជាប្តីឈ្មោះ យី រ៉ាន់ អាយុ44ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើដែល កំពុងដេកលើ អង្រឹងខាងក្រៅផ្ទះចំនួន៦ពូថៅ បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង ដោយការប្រចណ្ឌ ។ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ប្តីរួចហើយ ស្រ្តីជាប្រពន្ធបានរងការចាប់ខ្លួនពីកម្លាំងនគរបាលស្រុករតមណ្ឌល។បើតាមការស្រាវជ្រាវពីសមត្ថកិច្ចករណីអំពើឃាតកម្មនោះមូលហេតុ ប្រពន្ធប្រចណ្ឌប្តីខ្លាំងខណៈនាងមានសតិមិនសូវគ្រប់ ។

ដោយឡែកមានហេតុការណ៍បែបនេះមួយករណីទៀតកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ឃុត ផុន ភេទស្រី អាយុ៧៧ឆ្នាំ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ដោយប្តីយកដំបងវាយប្រពន្ធទាល់តែស្លាប់ដោយរោគប្រចណ្ឌដែរ។

ប្រភពពីមន្ត្រីនគរបាលស្រុកចំការលើបានឲ្យដឹងថា អំពើឃាតកម្មនេះបានកើតឡើង ដោយទំនាស់ពាក្យសម្ដីលាយឡំ សេចក្តីប្រច័ណ្ឌ ធ្វើឲ្យបុរសជាប្តីឈ្មោះ ច្រិច ដន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ (ជាប្តី) នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើទ្រាំ ទប់កំហឹងមិនបាន ៗយក ដំបង ឈើ វាយសំពងប្រពន្ងស្ត្រីជាប្រពន្ធ) ឈ្មោះចន ថា អាយុ៣៨ឆ្នាំ បណ្តាលឲ្យរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង រហូត ដល់ស្លាប់ ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្តីបានរត់គេចខ្លួនពីផ្ទះបាត់ តែរហូតដល់ម៉ោង៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចលើផ្លូវខេត្តលេខ២២២ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើបន្ទាប់មកសមត្ថកិចបាននាំជន សង្ស័យខាលើមកអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here