សមត្ថកិច្ចបង្រ្កាបសិបកម្មផលិតស្ករត្នោតក្លែងក្លាយនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ: លោកឧត្ដមសេនី យ៍ត្រី ប៊ុត ចាន់តារា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ​កំពង់ស្ពឺ បានដឹកនាំកម្លាំងនគរបាលសហការ ជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំង​បទល្មើសសេដ្ឋកិច្ចជំនាញសាខាកាំកុងត្រូល ជំនាញ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដ ដឹកនាំសម្របសម្រួល ដោយលោក ខៃ សម្ជស្ស ព្រះរាជ អាជ្ញារងអយ្យការអម​សាលាដំបូង​ខេត្ត លោក សរ សុពុត្រា អភិបាលរងខេត្ត បានចុះត្រួតពនិត្យនៅសិប្បកម្មផលិត ស្ករត្នោត​មួយ​កន្លែង បន្ទាប់ពីស្រាវជ្រាវដឹងថា យកស្ករស មកផលិតទៅជាស្ករត្នោតនិងប្រើ​សារធាតុ​គីមី​ខុសលក្ខណៈបច្ចេកទេស។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃ ពុធ ៧រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ​២០១៩ ស្ថិតនៅរោងសិប្បកម្មផលិតស្ករត្នោត​ជាប់ផ្លូវជាតិលេខ៤ ក្នុងភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាទីតាំងខាងលើនេះ ក្រោយការស្រាវជ្រាវ​របស់​ជំនាញ បានដាក់ជាមុខសញ្ញា គោលដៅតាមដានសកម្មភាពផលិតស្ករត្នោតនៅសិប្បកម្មមួយ កន្លែងនេះនិង ដោយសារតែមានព័ត៌មានមកថា ជាទីតាំងនេះផលិតស្ករខុសលក្ខណ:​បច្ចេក​ទេស ដោយម្ចាស់ទីតាំងខាងលើ យកស្ករស មកផលិតទៅជាស្ករត្នោត នាំចេញទៅលក់នៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេសបន្លំភ្នែកមហាជននិងសមត្ថកិច្ច ដោយប្រើសារធាតុគីមីលាយ បញ្ចូលដើម្បីផលិតទៅជាស្ករត្នោត។ទីតាំងសិប្បកម្ម ខាងលើត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺធ្លាប់ធ្វើការណែនាំ និងព្រមានដកហូតអាជ្ញាប័ណ្ណ​ជាបណ្ដោះអាសន្នបើមិនកែប្រែរូបមន្ដ នៃការផលិតស្ករត្នោត ខុសបច្ចេកទេស និងបន្លំយថា​ប្រភេទ ប្រភពដើមនៃទំនិញនោះទេ បទល្មើស មានកំណត់ក្នុងច្បាប់។

ក្រោយចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតស្ករត្នោតដែល មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រីអាយុ ៥៧ឆ្នាំជាអ្នកគ្រប់គ្រង សមត្ថកិច្ចបាន រកឃើញ
– ស្ករស ១១០បាវ ស្មើ ៥៥០០ kg
– ស្ករស ប្រភេទពណ៌ក្រហម ៥១៣បាវ ស្មើ ២៥៦៥០ kg
– ស្ករត្នោតផលិតសម្រេច ៦៦បាវ ស្មើ ៦៦០០ kg
– ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើ ២០០២០ kg
– សំបកធុងកាត់ទទេចំនួន ៤២៤ ធុង
សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង ស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ kg និង​ចាប់យកសំណាកចំនួន ៩ គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត។ ជាមួយគ្នានេះដែរសមត្ថកិច្ចជំនាញ បានណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យផ្អាកសកម្មភាពផលិត ជាបណ្តោះអាសន្ន រង់ចាំលទ្ធផលធ្វើតេស្តរួច និងការសម្រេចពីថ្នាក់លើសិន៕  សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *