សម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ចំនួន២បទល្មើស

0
42

លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញ ថ្លែងតាម បណ្ដាញសង្គម Telegram នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០១៩នេះថា ”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា  ៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅ ចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។
នៅដំណាក់កាលនេះចៅក្រមស៊ើបសួរនឹង សម្រេចឃុំខ្លួន ឬ មិនឃុំ ខ្លួនលោក ផែង វណ្ណៈ ។
បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជា អាទិ៍តាមមាត្រា ៤៩៤និង ៤៩៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ការ ផ្តន្ទាទោសដាក់ ពន្ធនាគារ រយៈពេល ពី៦ខែ ទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ ពី១លាន រៀលទៅ ៤លាន រៀល ។
បទល្មើស បរិហារកេរ្តិ៍ ជាសាធារណៈតាម មាត្រា ៣០៥នៃ ក្រមព្រហ្មទណ្ឌកំណត់ ផ្តន្ទា ទោសពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១០លានរៀល ៕  សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here