ស្រី្តម្នាក់ឈឺពោះសម្រាលតាមផ្លូវ ពេលប្តីដឹកតាមម៉ូតូទៅមណ្ឌលសុខភាព

0
53

ខេត្តរតនគិរី:   ស្ត្រីម្នាក់បានឈឺពោះសម្រាល កូនតាមផ្លូវ ខណៈប្តីនិងក្រុមគ្រួសារ​កំពុងដឹក​តាមម៉ូតូសំដៅទៅ មណ្ឌលសុខភាព ដើម្បីសម្រាលកូនតាមសម្រួល ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩  ថ្ងៃ ២១ ខែឧសភា ឆ្នាំ២០១៩ មានករណីស្ថិតស្រុកអណ្តូងមាស ខេត្តរតនគិរី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ដា សុភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រុកកើតហេតុខាងលើនាងត្រូវបានបុរសជាប្តី ឌុប ទៅសម្រាលកូន នៅមណ្ឌលសុខភាពអណ្តូងមាស តែពេលជិះម៉ូតូបានប្រហែលជាជាង ២គីទ្បូម៉ែត្រ នាងបានឲ្យប្តីឈប់ ដើម្បីបត់ជើងតូច។លុះ ពេលចុះពីម៉ូតូ ដើរចូលកៀនផ្លូវបន្តិច ស្រាប់តែបែកទឹកភ្លោះក្រោកមិនរួច  គាប់ជួនបុគ្គលិកពេទ្យ ចុះទៅចាក់ថ្នាំបង្ការកុមារ នៅមូលដ្ឋានធ្វើដំណើរតាមផ្លូវនេះឃើញ ក៏ទូរស័ព្ទមក ប្រធានមណ្ឌលសុខភាពអណ្តូងមាស ជួយអន្តរាគមន៍។

ប្រភពដដែលបានឲ្យដឹងថា ក្រោយមកប្រធានមណ្ឌលសុខភាព ក៏បានបញ្ជាឲ្យចេញរថយន្ត​សង្គ្រោះ និងឆ្មបមណ្ឌល​សុខភាព លោកស្រី រឹទ្ធិ.សេរីរត្ន័ ចេញដំណើរទៅជួយសង្គ្រោះស្ត្រី​ខាង​លើ ដោយមានឆ្មបទៅជាមួយ​បាន​ទៅដល់ ជួយសម្រាលកូនប្រុសទ្រលុកទ្រលុនមាន​ទម្ងន់ជិត៣ គីឡូក្រាម(២.៩គីទ្បូក្រាម) រួចរាល់ ទើបដឹកគាត់ មកឲ្យសម្រាក បន្តនៅមណ្ឌលសុខភាព​អណ្តូង​មាស ដែលមកដល់ពេលនេះទាំងម្តាយនិងទារកមានសុខភាពល្អធម្មតាទេ ។

បុរសជាប្តីបាននិយាយថា នេះជាកូនលើកទី៣ក្នុងគ្រួសាររបស់គាត់ដែលកូនច្បង​ភេទស្រី​អា​យុ៦ឆ្នាំ កូនទី២ភេទប្រុសអាយុ ៣ឆ្នាំ និងកូនទី៣ ភេទប្រុស ដែលកើតកណ្តាលផ្លូវនេះឯង ។

បុរសនេះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ជាពិសេសពេទ្យឆ្មប ដែលបានជួយ​សម្រាល​កូន​ដល់ប្រពន្ធរបស់គាត់តាមផ្លូវប្រកបដោយសុខភាពល្អ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here