ឆក់កាបូបជនបរទេសមានទូរស័ព្ទប្រព័ន្ធGPS សមត្ថកិច្ចតាមឃាត់ខ្លួនដល់ផ្ទះ

0
48

ខេត្តកំពង់ស្ពឺ៖​ បុរសជនជាតិចិន​ម្នាក់ បានមក ដាក់ពាក្យបណ្តឹង​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ ដោយប្តឹងពីចោរ​ឆក់កាបូប​យួរដៃ នៅមុខ​ ភោជនីយដ្ឋាន​កំពង់ស្ពឺ​ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់​ច្បារ​មន​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃសៅរ៍ ៦ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩ យកទៅបាត់។

ក្រោយពីទទួលបានបណ្តឹងនាព្រឹកថ្ងៃទី១០ខែ មិថុនា នេះភ្លាមកម្លាំងកងរាជ​អាវុធហត្ថក្រុងច្បារមន​ បានស្រាវជ្រាវ និងបានកំណត់​មុខសញ្ញា​ ដោយ​ប្រព័ន្ធ​GPS​ តាមទូរសព្ទ័ដៃជនរងគ្រោះ​ដែលចោរឆក់​យកទៅនោះ ហើយបានទៅឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់ នៅ​ចំនុច​ ភូមិ​ចំការ​រ័ត្ន​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ់

មន្រី្តកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ​ ពៅ​ រ៉ូត​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​ ជាសិស្សសាលា មានទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ថ្លុកឈេីទាល​ សង្កាត់សុពណ៌ទេព​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ ។ក្រោយឃាត់ខ្លួនជនសង្ស័យបានកម្លាំង​បានដកហូតវត្ថុតាង​ជាក់ស្តែងរបស់ជនរងគ្រោះមានទូរស័ព្ទ​ដៃ ម៉ាក​ iphone XR​ ពណ៌​ខ្មៅ​ ដែលជនសង្ស័យបាន​ឆក់យក ។

ជនសង្ស័យ​និងវត្ថុតាងត្រូវបានបញ្ជូន​មកកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here