ស្រវឹង៣យប់៣ថ្ងៃមិនគិតបាយទឹកតាមប្រពន្ធទៅមើលគោលង់ទឹកស្រះស្លាប់

0
42

ខេត្តត្បូងឃ្មុំ:  បុរសម្នាក់បានលង់ទឹកស្លាប់នារសៀលថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩   នៅចំណុច ស្រះទឹក ស្ថិត នៅខាងលិចភូមិវាលម្លូរ ចម្ងាយ១៧០មែត្រ ស្ថិត ក្នុងភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ។
ជនរងគ្រោះឈ្មោះ គុល ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ នៅភូមិ ឃុំកើតហេតុ។ ផ្អែកតាមកាបំភ្លឺឈ្មោះ ចែត្រ ផាង ភេទស្រីអាយុ៥៨ឆ្នាំត្រូវ ជាប្រពន្ធជនរងគ្រោះបាន ប្រាប់សមត្ថកិច្ចថា ប្តីគាត់ជា(ជនរងគ្រោះ)ផឹកស្រា ស្រវឹង ៣ថ្ងៃមកហើយមិនដែលហូបបាយទឹកទេ។
លុះមកដល់ម៉ោងកើតហេតុខាងលើប្តីរបស់ គាត់បានទៅតាមគាត់ដែលនៅមើលគោនៅ ចំណុចកើតហេតុ ទាំងខ្លួនស្រវឹងស្រាជោកជាំ ហើយបាននាំគាត់ចុះលេងទឹកស្រះ។ពេលនោះ គាត់បានឃាត់ប្តីថាកុំចុះងូតទឹកអី ទឹកជ្រៅណាស់តែប្តីគាត់មិនស្តាប់ហើយនិយាយថា កុំចេះ អញធ្លាប់ចុះលេង រាល់ដងទេ។ថារួចប្តីគាត់បានលោតចុះក្នុងទឹកស្រះ បណ្តាលឲ្យលិចបាត់​តែម្តង ធ្វើឲ្យគាត់ភ័យខ្លាំងណាស់ក៏បានរត់មកហៅ​បងប្អូនក្នុងភូមិទៅជួយរាវរក​តែរាវរកមិន​ឃើញ។ លុះបានជាងមួយម៉ោងក្រោយមកទើបរាវរកឃើញស្រង់សពដាក់លើគោក រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ ។

ផ្អែកតាម តាមការពិនិត្យ របស់ជំនាញ សមត្ថកិច្ច សហការជាមួយ ពេទ្យមណ្ឌល សុខភាព វាលម្លូរ ឃើញថាករណីនេះពិតជាស្លាប់ ដោយលង់ទឹក ពុំមានពាក់ព័ន្ធនឹងករណីអ្វីឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here