ឡានដឹកស៊ីម៉ងត៍បុកឡានដឹកកម្មកររបួសធ្ងន់ស្រាល ២២នាក់ នៅស្រុកបសេដ្ឋ

0
42

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងវេលាម៉ោង៦និង១០ព្រឹក ថ្ងៃអង្គារ​៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅ​លើ​កំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍​ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹក​កម្មករ​រោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ហេតុការ​ណ៍​នេះបណ្ដាលឲ្យរបួសកម្មករ-កម្មការិនី១៦នាក់ ក្នុងនោះប្រុសម្នាក់ និងរបួសស្រាល៦នាក់ សរុប២២នាក់។ អ្នករងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់​ស្ពឺ​២​នាក់ និងខេត្ត​តាកែវ១៤នាក់។

លោកស្នងការប្រាប់ទៀតថា ក្នុងហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ហើយអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈនគរបាល​ជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យ​បាននោះ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here