អ-ហ ខណ្ឌដូនពេញបំបែកសំណុំរឿងឃាតកម្មកាត់សពជាកង់ៗបោះចោលក្នុងទឹកទន្លេ

ភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿង ឃាតកម្មសម្លាប់កាប់សពជាកង់បោះចោលទឹកទន្លេបានហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅសង្កាត់ទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួន នៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើ នៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវដឹងជាករណីឃាតកម្ម ដែលឃាតក គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ហើយបានឃាត់ខ្លួនតាំងពីយប់មិញ។
ឃាតកបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវព្រះស៊ីសុវតិ្ថ ហើយព័ត៌មានលម្អិតនឹងផ្សាយពេលក្រោយ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *