កាច់សោ កម៉ូតូនៅកំពង់ចាមយកទៅលក់នៅភ្នំពេញ៥លើក ចុងក្រោយជាប់អន្ទាក់​កាមេរ៉ា​សុវត្ថិភាព

0
35

 

ខេត្តកំពង់ចាម​ ៖​ កម្លាំង​ជំនាញ​នៃអធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​ស្មុគស្មាញ​និង​ងាយ​រង​គ្រោះថ្នាក់​ ក្នុង​ក្រុង​កំពង់ចាម​ ពេល​ល្បាត​មក​ដល់​ចំណុច​សាលា​កសិកម្ម​ ស្ថិត​នៅ​ភូមិ​ទី​៦​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​២​នាក់​ និង​មធ្យោបាយ​ដែល​មាន​ភិនភាគ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោម៉ូតូ​កន្លង​មក​ ហើយ​ថតជាប់​រូបភាព​ក្នុង​កា​មេរ៉ា​សុវត្ថិភាព​ បម្រុធ្វើ​សកម្មភាព​លួច​កាច់​សោម៉ូតូ​បន្ត​ទៀត​ក៏​ហៅ​ធ្វើការ​ត្រួតពិនិត្យនិងបានឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល​ ។​

​សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​ទាំង​២​នាក់ដែលខាត់ខ្លួន ​មាន​ ​
​ឈ្មោះ​ សុខ​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពាម​ក្រៅ​ ឃុំ​ពាម​កោះ​ស្នា​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ មាន​ឧបករណ៍​សម្រាប់​កាច់​សោ​ក​ម៉ូតូ​នៅ​ជាប់​នឹង​ខ្លួន​ និង ឈ្មោះ​ ឈ​ន​ ម៉ា​រ៉ា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ខ្ពប​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មាន​ឧបករណ៍​សម្រាប់​កាច់​សោម៉ូតូ​ជាប់​នឹង​ខ្លួន​ ។​
​ក្នុងនោះដែរសមត្ថកិច្ចដកហូត​មធ្យោបាយធ្វើដំណើរមាន​ម៉ូតូ​២​គ្រឿង​ មួយ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1HO-7121​ ,​ ស្លាក​លេខ​ម៉ូតូ​ កំពង់ស្ពឺ​ 1K-9459​ ចំនួន១ និង​ឧបករណ៍​សម្រាប់​កាច់​សោ​ក​ម៉ូតូចំនួន១យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ ។

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​សារភាព​ថា​ ៖​ កន្លង​មក​ ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ ក​ម៉ូតូ​ នៅ​ក្នុង​ក្រុង​កំពង់ចាម​ បាន​ចំនួន​ ៥​លើក​គឺ​ ៖

​លើក​ទី​១:​ កាលពី​ថ្ងៃ​ទី​២៥-៣-២០១៩​ វេលា​ម៉ោង​១២​និង​៤៥​នាទី​ លួច​កាច់​សោ​ក​ម៉ូតូ​ នៅ​ចំណុច​ភូមិ​ទី​៦​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​លើក​ទី​២:​ កាលពី​ថ្ងៃ​ទី​ ២០-៥-២០១៩​ វេលា​ម៉ោង​ ១០​ និង​៣០​នាទី​ លួច​កាច់​សោ​ក​ម៉ូតូ​ នៅ​ចំណុច​ភូមិ​ទី​១​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​លើក​ទី​៣:​ កាលពី​ថ្ងៃ​ទី​២៦-៥-២០១៩​ វេលា​ម៉ោង​មិន​ចាំ​ លួច​កាច់​សោ​ក​ម៉ូតូ​ នៅ​ចំណុច​ភូមិ​២​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​លើក​ទី​៤​ :​ កាលពី​ថ្ងៃ​ទី​ ១៤-៦-២០១៩​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​លក់​សណង់​ ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​

​និងលើក​ទី​៥​ :​ កាលពី​ថ្ងៃ​ទី​១៥-៦-២០១៩​ វេលា​ម៉ោង​១២​ និង​៣០​នាទី​ ប៉ុនប៉ង​លួច​ម៉ូតូ​ នៅ​ចំណុច​សាលា​កសិកម្ម​ ស្ថិត​នៅ​ភូមិ​ទី​៦​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​ ពេល​កំពុងធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ​ ពួក​ខ្លួន​បាន​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​ ប្រុស​ ខ្មៅ​ នៅ​ផ្សារ​អូរ​ឬ​ស្សី​ ដោយ​ណាត់ជួប​តាម​រយៈ​ទូរស័ព្ទ​លក់​ចំណុច​ដងផ្លូវ​អតិតរោងកុនគី​រី​រម្យ​ រាជធានីភ្នំពេញ​ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here