ខឹងម៉ែឪមិនទុកសម្លសាច់គោឲ្យហូប ទាញកាំបិតដេញកាប់ផ្អើលពេញភូមិ

0
124

ខេត្តកំពង់ស្ពឺ: ប្ដីប្រពន្ធពីរនាក់បានសម្រេចចិត្ត ទៅប្ដឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយ​ឃាត់ខ្លួនកូនប្រុសដែល បានយកដំបង និងកាំបិតផ្គាក់ទាញដេញវាយគំរាម​សម្លាប់ពួកគាត់ ដោយសារតែមិនទុកសាច់គោឲ្យលោកកូនអប្រិយម្ណាក់នេះហូប។

ហេតូការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី ។

ជនសង្ស័យឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី។

ប្រភពព័ត៌មានពីជនរងគ្រោះជាឪពុកម្តាយរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសចិត្តភ្លើងម្នាក់នេះបានខឹងពួកគាត់ដោយសារតែហូបសម្លសាច់គោអស់មិនទុកឲ្យគេហូបផង ។ ពេលខ្លួនគេមកពីដើរលេងវិញបើកឆ្នាំងសម្លម្ជូរសាច់គោ ធ្វ់ឲ្យគេ(កូន)ខឹង​ចង​កំហឹង​នឹងគាត់ រួចក៏ស្ទុះយកដុំថ្ម ដំបងឈើ ដេញគប់វាយវាយបំផ្លាញរបស់របរ​ក្នុងផ្ទះមិនឲ្យ​ពួកគាត់ចូលផ្ទះ ព្រមទាំងយកកាំបិតផ្គាក់គំរាមសម្លាប់ពួកគាត់ជាឪម៉ែថែមទៀត ។

លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុក គងពិសីបានឲ្យដឹងថា ក្រោយទទួលបណ្ដឹងពីប្ដីប្រពន្ធពីរនាក់នេះ លោកបានបញ្ជាកម្លាំងចុះទៅដល់ធ្វើការឃាត់ខ្លួនបុរសជាកូននាំទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាព និងទទួលស្គាល់ការពិតថា ខ្លួនបានប្រព្រឹត្ដទង្វើដូចពាក្យបណ្ដឹងឪពុកម្ដាយប្តឹងមែន ហើយ ដោយសារមានសំណូមពរខាងឪពុកម្ដាយឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ ទើបសមត្ថកិច្ចនគរបាលស្រុកគងពិសី បានបញ្ជូនជនសង្ស័យទៅកា រិយាល័យជំនាញខេត្ដ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីបន្ដ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here