ស្រវឹងជិះម៉ូតូទៅបុកពីក្រោយរថយន្ត​បណ្ដាល​ឲ្យ​រងរបួសធ្ងន់

0
147

 

 
ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹង រួច​មកបានជិះម៉ូតូមួយគ្រឿង​វិល​ត្រឡប់​មក​​ផ្ទះ​វិញ​ក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងបើកយឺតៗបណ្តាលអោយរង​របួសបាក់ដៃខាងឆ្វេង ។

ហេតុការណ៍នេះបាន​កើតឡើង​កាល​ពី​វេលាម៉ោង៩និង៣៥នាទីយន់ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០១៧ ស្ថិតតាមបណ្តោយផ្លុវបេតុងបូរីឯករាជ មុខរោងចក្រប៊ឺរី ក្នុង​ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេ ឃើញរថយន្តកុងតឺន័មួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខភ្នំពេញ 3A-5350 បើកបរដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើដំណើរតាមផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិចទៅកើតយឺតព្រោះផ្លូវខាងមុខស្ទះ ខណៈនោះក៏មានម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដារឌ្រីម សេ១២៥ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ 1K-3961 ជិះ​ដោយបុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុងទិសដៅស្របគ្នាជាមួយរថយន្តកុងតឺន័រ តែដោយជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹង ទើបជិះម៉ូតូមិនប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយគូទរថយន្តកុងតឺន័រពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់និងបាក់ដៃខាងឆ្វេង បន្ទាប់មកអ្នកបើកបររថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តក្លីនិក រស្មី ដឹកយកទៅព្យាបាល ចំណែកម៉ូតូរងគ្រោះនិងកុងតឺន័រ ត្រូវបានជំនាញធ្វើការវាស់វែងយកទៅទុកនៅ ផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here