ជន​សង្ស័យ​ចំនួន​៤នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​

0
155

 
ភ្នំពេញ​៖​ក្រោយ​ពី​ប្រសាសន៍​របស់​សម្ដេច​តេជោ​ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​អោយ​បោសសម្អាត​សារធាតុ​ញៀន​នូវ​ក្នុង​ប្រទេស​រួច​មក​គ្រប់​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​នឹង​កម្លាំង​នគរបាល​ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​សហការ​ជាមួយ​គ្នា​តាម​ដាន​ស្រាវជ្រាវ​គ្រប់​ច្រក​ល្ហក​។រហូត​មកដល់​ថ្ងៃ​ថ្ងៃទី ១៩ខែមករាឆ្នាំ​២០១៧ ម៉ោង១៦និង៣០នាទី​រសៀល​ត្រូវ​កម្លាំង​នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ នៅចំណុចផ្ទះទុកចោលសំណង់មិនរៀបរយ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់សារធាតុញៀន​ដោយ​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
១-ឈ្មោះ ម៉ៃ ស៊ីុម៉ាត្រា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
២-ឈ្មោះ ឌីវ ណាសីហា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
៣-ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ។
៤-ឈ្មោះសៀងឈាងកាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិ១៣ សង្កាត់ ទន្លបាសាក់ ខណ្ឌចំការមន។ ​ដោយ​ដកហូតបានវត្ថុតាងរួមមាន ៖
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ១កំប្លេ ។
-ម៉ូតូ២គ្រឿង (ម៉ាកហុងដាសេ១១០ ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BM-២៥០៤, និងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CQ-៧០១០) ។
-ដែកកេះ៣,កន្ត្រៃ១,ទុយោជ័រមួយចំនួន និងកូនថង់ប្លាស្ចិចមួយចំនួន ។
បច្ចុប្បន្ននេះ​ជនសង្ស័យទាំង ៤នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួន​ជា​បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here