ហិង្សាពីរករណីគួរឲ្យខ្លាច មូយកូនសម្លាប់ឪពុក មួយទៀតឪពុកសម្លាប់កូន

0
41

ខេត្តកំពង់ធំ-ពោធិសាត់ =អំពើហិង្សាក្នុងគ្រួសារយកកំហឹងដោះស្រាយបញ្ហា​ដែលឈានដល់​កាប់សម្លាប់គ្នាគ្មានខ្លាចរអែង ដោយកូនលែងស្គាល់ឪពុក ឯឪពុកលែងស្គាល់កូនបានក្លាយ​ជា​​ប្រធានបទ​មួយគួរចាប់អារម្មណ៍ក្នុងសង្គមខ្មែរបច្ចុប្បន្ន ។

ជាក់ស្តែងរឿងដែលកើតចេញពីហិង្សានេះ បានកើតមានពីរករណីផ្សេងគ្នានៅខេត្តចំនួន២ក្នុង​ថ្ងៃតែ​មួយ ​គឺទី១ នៅខេត្តកំពង់ធំ កូនសម្លាប់ឪពុក និងទី២នៅខេត្តពោធិ៍សាត់ ឪពុកសម្លាប់កូន គ្មានញញើតដៃ ។

ប្រភពព័ត៌មាននៅខេត្តកំពង់ធំបានឲ្យដឹងថា មានអំពើឃាតកម្មមួយកើតឡើង កាលពីវេលា​ម៉ោង៣និង៣០នាទីរសៀល ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ៨ខែកក្កដា ឆាំ្ន២០១៩ នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់  ដោយកូន​សម្លាប់​ឪពុក​ខ្លួនឯងដោយសារស្រវឹងស្រា។

លោកវរសេនីយ៍ឯក ឣ៊ួង ម៉ូលី អធិការនគរបាលស្រុកសណ្តាន់បានដឹងថា ជនសង្ស័យ  ឈោ្មះ អឿន ប៉ាក់ ភេទប្រុស  អាយុ  ២៨ឆាំ្ន ជាកូនបង្កើតរបស់ជនរងគ្រោះឈោ្មះ ឃិន ប៉ិច អាយុ៥១ឆាំ្ន មុខរបរកសិករ ។ អ្នកទំាងពីរ  រស់​នៅ​ភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់   ខេត្តកំពង់ធំ។ មុនពេលកើតហេតុកូនប្រុស និងឪពុកបានផឹក​​ស៊ីស្រវឹងស្រាដូចគ្នា ហើយមិន​ដឹង​ជាមាន​រឿងអី ស្រាប់តែប៉ះសម្តីគ្នាតិចតួច ធ្វើឲ្យកូនចិត្តឆេវឆាវស្ទុះយកដំបងវាយឪពុកជា​ច្រើនដំបង សន្លប់ហើយបានទាញយកកាំបិតផ្គាក់នៅក្បែរនោះកាប់ជាច្រើនកាំបិតថែម​ទំាង​អារក  បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចនៅក្បែរកាំជណ្តើរផ្ទះ ។ បន្ទាប់មក កូនតិរច្ឆានរូបនេះ បម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលទៅដល់ឃាត់ខ្លួនបាន​រួចបញ្ជូនទៅក្នុងអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។

ដោយឡែកមានអំពីឃាតកម្មមួយទៀតគឺឪពុកសម្លាប់កូនម្តង បានកើតឡើងនៅវេលាម៉ោង៦  ព្រលប់ថ្ងៃចន្ទ ដដែល នៅម្ដុំមន្ទីរពេទ្យចាស់ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់នោះឈ្មោះ ជុំ ភ័ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាកូនបង្កើតរបស់ជន​ដៃដល់ឈ្មោះ កែម ធូ ភេទប្រុសអាយុ ៤៥ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំកើតហេតុ​ខាង​លើ។

ជនរងគ្រោះត្រូវឪពុកកាប់នឹងកាំបិតដាច់ ២កន្លែងត្រូវត្រង់ក និងចង្កេះ ហើយបានបាត់បង់​ជី​វិត នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់បានតែបន្តិច ។

លោក អធិការបន្តថា មុនពេលកើតហេតុ កូនប្រុសជាជនរងគ្រោះ(ស្លាប់)ទើបមកពីចម្ការ ស្រាប់​តែ​​ឃើញឪពុកកំពុងឈ្លោះប្រកែកគ្នាជាមួយម្ដាយយ៉ាងខ្លាំង។ ពេលឃើញដូច្នេះ កូនប្រុសក៏​ចូលទៅឃាត់កុំឲ្យឈ្លោះគ្នាព្រោះខ្មាសអ្នកជិតខាងហើយ ក៍បានលូកមាត់លូកក​រហូតមានការ​ប្រតាយតប់គ្នារវាងឪពុកនឹងកូនតែម្តង ។ មិនបានប៉ុន្មាននាទីផង ឪពុកកំ​ណាច​បានស្ទុះ​ទៅ​យកកាំបិតផ្គាក់មួយដែលបញ្ឈរក្បែរនោះមកកាប់កូនប្រុសខ្លួនឯងគ្មានញញើតដៃ (ត្រូវច្រើន​កន្លែង) បណ្តាលឲ្យរបួសធ្ងន់ តែក្រោយមកបានស្លាប់ ពេលក្រុមគ្រួសារបញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ​បង្អែកខេត្តបានតែបន្តិច ។ ចំណែកឪពុកជាជនដៃដល់ដែលអ្នកភូមិប្រាប់ថា តែងប្រើ​អំពើហិង្សាលើប្រពន្ធកូន្ឹកញាប់នោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និង ប្រជាពល​រដ្ឋ​ក្នុង​ភូមិចាប់ខ្លួនបាន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមច្បាប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here