បុរសសរសៃប្រសាទ ចងកស្លាប់នៅលើដើមព្រីង

0
43

ខេត្តសៀមរាប: មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅលើដើមព្រីងខាងក្រោយផ្ទះ ដោយខ្សែនីឡុង ពណ៌ខ្មៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោន ជា អាយុ២៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាមនុស្សសរសៃប្រសាទ ក្រោយគ្រោះថា្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្ និងធ្វើកោសល្យវិច័យ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here