ជនសង្ស័យ៤នាក់ ចូលលួចលុយកន្លែងវីងវេលុយអស់២០លាន​រៀល

0
41

ខេត្តព្រៃវែង៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានជិះម៉ូតូហុងដាសេ១២៥ ចំនួន 2 គ្រឿងមកធ្វើសកម្មភាពទិញដូង នៅមុខកន្លែងវីងវេរលុយ មានយីហោ វណ្ណា ស្រីល័ក្ខ កាលពីនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ 2019   នៅចំណុចខាងត្បូងផ្សារ កំចាយមារ ស្ថិតនៅក្នុងភូមិកំចាយមារ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយពី ប៉ុស្តិ៍នគររដ្ឋបាល ឃុំគ្រញូង ប្រវែង 200 ម៉ែត្រតែប៉ុណ្ណោះ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈម្ចាស់ផ្ទះវីងកំពុងរវល់នៅខាងក្រោយផ្ទះ ដោយមានតែអុំស្រី ចំណាស់ម្នាក់គាត់​អង្គុយ​ចាំលក់ដូរពេលនោះ ក្រុមសង្ស័យម្នាក់ ក៏បានចុះមកធ្វើជាទិញដូង អុំស្រីក៏បានកាប់ដូងឲ្យ ប៉ុន្តែត្រូវបានជនសង្ស័យថាទុកឲ្យខ្លួនគេកាប់វិញ រីឯជនសង្ស័យម្នាក់ទៀតក៏បានសួរនាំ អុំស្រីម្នាក់នោះដោយ នាំនិយាយពីរឿងពីនេះពីនោះមិនចេះចប់។ ពេលនោះដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀតដើរតាមរបងផ្ទះចូលទៅក្នុងកន្លែង ផ្ទះវីងវេរលុយ ធ្វើសកម្មភាពចូលលួចលុយដែលម្ចាស់ផ្ទះ ទើបតែយកមកដាក់នៅក្នុងទូឈើកាលពីព្រឹក ចំនួន២០លានរៀល ហើយជនសង្ស័យក៏បានប្រមូលលុយទាំងអស់នោះដាក់នៅក្នុងថង់ស្បោងខ្មៅមួយ ដើរចេញមកក្រៅវិញ។ ចៃដន្យ ពេលនោះមានយុវជនដែលជាសាច់ញាតិបងប្អូនម្ចាស់ផ្ទះ វីងវេរលុយនោះឃើញ រៀបនឹងស្ទុះទៅចាប់ប៉ុន្តែត្រូវបានជនសង្ស័យរត់ឡើងម៉ូតូគេចខ្លួនបាត់ទៅ។បន្ទាប់មក យុវជនម្នាក់នោះក៏ដេញតាមស្រែកថាចោរៗៗ ស្របពេលស្ត្រីចំណាស់ ម្នាក់ដែលកំពុងឈរនិយាយ ជាមួយនឹងជនសង្ស័យពីរនាក់គាត់កំពុង ស្លន់ស្លោ ភ័យញាប់ដៃញាប់ជើងរឿងនេះ ក៏ស្រាប់តែជនសង្ស័យពីរនាក់នោះ មានស្ត្រីម្នាក់ផងដែរក៏បាន ឡើងជិះម៉ូតូបើកទៅតាមពីក្រោយ ដោយធ្វើជាស្រែកសួរយុវជនម្នាក់នោះ ថា បងមានចោរលួចលុយមែន តែពីរនាក់នេះមិនបានឈប់ម៉ូតូទេក៏បើកទៅបាត់។

មួយសន្ទុះក្រោយមកទើបឃើញមានសមត្ថកិច្ច មានអ-ហ ចុះមកសួរនាំនិងធ្វើកំណត់ ហេតុព្រមទាំងឲ្យឆែកមើលកាមេរ៉ា សុវត្ថិភាព តែត្រូវបានជនសង្ស័យដកខ្សែកាមេរ៉ាបាត់ ទៀត។ ប៉ុន្តែមុននឹងធ្វើសកម្មភាពគឺខ្សែកាមេរ៉ាហ្នឹងមិនទាន់បានដាច់របូត ចេញពីម៉ាស៊ីនថតនៅឡើយទេបានន័យថាអាចថតជាប់ជនសង្ស័យទាំងនោះ ដែលកំពុងធ្វើសកម្មភាពនៅខាងមុខកន្លែងវីងវេលុយនេះហើយ។ រីឯសមត្ថកិច្ចកំពុង កំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ នៅឡើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here