បុរសម្នាក់ហែលទឹកស្ទឹងទៅដេញក្របីលង់ស្លាប់

0
12

ខេត្តកំពង់ឆ្នាំង: បុរសម្នាក់បានហែលទឹកស្ទឹងទៅដេញក្របីកុំឲ្យទៅស៊ីស្មៅនៅទីឆ្ងាយ តែជា អកុសលហែលទឹកដល់ពាក់កណ្តាលស្ទឹងបានលង់ទឹកស្លាប់ដោយគ្មានអ្នកណាដឹងឡើយ ។ លុះដល់ពេលល្ងាច ទើបក្រុមគ្រួសាររកសាកសពឃើញស្រង់យកទៅផ្ទះ រួចរាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋាន ។

ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ ភូមិ កោះតាម៉ូវ ឃុំ កំពង់ព្រះគគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាល ស្រុកបរិបូណ៌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាប សុរិន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ សិរី ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បុរសនេះ បានហែលទឹកស្ទឹងទៅដេញក្របីកុំឲ្យទៅស៊ីស្មៅនីទីឆ្ងាយនៅចំណុច ភូមិ កោះតាម៉ូវ ឃុំ កំពង់ព្រះគគីរ ស្រុកបរិបូណ៌ បណ្ដាលឲ្យ លង់ទឹកស្លាប់តែម្តង  ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here