ប្រពន្ធកំពុងចៀននំ ប្តីកំណាចយកពូថៅវាយនិងយកកណ្តៀវអារ-ក សម្លាប់ក្នុងផ្ទះបាយ សង្ស័យប្រចណ្ឌ

0
11

ខេត្តតាកែវ៖ មានអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃមួយ ដោយប្តីកំណាចយកពូថៅវាយ និងយកកណ្តៀវអារកប្រពន្ធខ្លួនឯងស្លាប់នៅលើផ្ទះបាយ គ្រាដែលប្រពន្ធកំពុងអង្គុយចៀននំទាំងមិនដឹងខ្លួន ហើយត្រូវបានគេសង្ស័យថា ករណីកើតឡើងដោយក្តីប្រចណ្ឌ   ។

អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ កើតឡើងដោយប្តីកំណាចសម្លាប់ប្រពន្ធនេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃ សៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកំពុងពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកអង្គរបូរី បានឲ្យដឹងថា ជនល្មើសជាប្តីមានឈ្មោះ បាល់ ភឿន អាយុ ៤៨ ឆ្នាំ ក្រោយធ្វើឃាតប្រពន្ធ ឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុរួច ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនដាក់ខ្នោះទាល់តែបាន គ្រាដែលបុរសនេះបម្រុងរត់គេចខ្លួន  ។

សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ឲ្យច្បាស់លាស់ពីមូលហេតុដែលប្តីកំណាចលើកដៃសម្លាប់ប្រពន្ធយ៉ាងសាហាវបែបនេះ ដោយសារមូលហេតុអ្វីនោះទេ ក្រៅពីនិយាយថា នេះជាអំពើហិង្សាក្នុងគ្រួសារកើតចេញពីទំនាស់ពាក្យសម្តីដោយប្តីប្រចណ្ឌប្រពន្ធប៉ុណ្ណោះ ។ ​បុរសនេះបានប្រើប្រាស់ពូថៅ វាយប្រពន្ធពីក្រោយឲ្យសន្លប់ រួចទើបយកកណ្តៀវ អារក សម្លាប់ជាក្រោយធ្វើឲ្យមានឈាមប្រឡាក់រនាបជោកជាំ គ្រាដែលមានជម្លោះពាក្យសម្តីនឹងគ្នាដោយប្រពន្ធកំពុងចៀននំទុកហូប នៅក្នុងផ្ទះបាយទាំងមិនដឹងខ្លួន ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងជាឧបករណ៍សម្លាប់មនុស្សមាន ពូថៅ មួយ និង កណ្តៀវមួយ ដែលបុរសកំណាចជាឃាតក បោះចោលក្រោយធ្វើឃាតលើប្រពន្ធរបស់ខ្លួនរួច ហើយបានយកទៅសួរចម្លើយ​ជន​សង្ស័យដើមហេតុនៃការប្រព្រឹត្តឃាតកម្មនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here