លោកវីរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក ដឹកនាំកម្លាំងចុះពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ធ្វើការឃាត់មនុស្សពីរនាក់ដកហូតបានថ្នាំញៀន១កញ្ចប់តូច

0
11

​ភ្នំពេញ​ ​៖​ ​កាលពី​វេលា​ម៉ោង៩យប់​ ​ថ្ងៃទី៩ខែសីហា ឆ្នាំ២០១៩​ ​ លោកវីរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ​បាន​ដឹកនាំ​កម្លាំង​ ចុះ​ដាក់គោលដៅ​រឹងបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅ​ចំណុចមុខមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ​ដេីម្បី​ត្រួតពិនិត្យ​រឹ​ត​បណ្តឹង​ច្បាប់​ចរាចរណ៍​។​និងបានធ្វើការឃាត់ខ្លួន មនុស្សពីរនាក់ដកហូតបានថ្នាំញៀន១តូចនរួមនិងម៉ូតូមួយគ្រឿង។

​ក្នុង​ប្រតិបត្តិ​ការ​នៅ​យប់នេះ​ ​សមត្ថកិច្ច​បាន​ធ្វេី​ការ​ឃាត់​ម៉ូតូ​ជាច្រើន​គ្រឿង​មិន​ឲ្យ​បន្ត​ដំ​ណេីរ​ទៅមុខ​ទៀ​ត​ឡេីយ​ ​ប្រសិន​បេី​បងប្អូន​មិន​ពាក់មួក​សុវត្ថិភាព​ ​ទាំង​អ្ន​ក​បេី​ក​ ​និង​អ្នក​រួម​ដំ​ណេីរ​ ​ដោយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ ​រហូត​ទាល់តែ​ទៅ​យក​មួក​សុវត្ថិភាព​មក​ពាក់​ ​ទេីប​អនុញ្ញាតិ​ឲ្យ​ធ្វើដំណើរ​ទៅ​បាន​។​ដោយឡែកបានធ្វើការឃាត់ខ្លួនមនុស្សពីនាក់ដកហូតបានថ្នាំញៀន១កញ្ចក់តូចរួមនិងម៉ូតូម៉ាកភូហ្សាមួុយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខរួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកភ្លាមៗ។

​ក្នុង​ពេលនោះ​ ​លោកវីរសេនីយ៍ទោ សុខ ហេង ​អធិការ​នគរបាល​ខណ្ឌទួលគោក ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ៕ ខុង មីង

LEAVE A REPLY

Please enter your comment!
Please enter your name here