បុរស​ម្នាក់​ប៉ុន​ប៉ង​ចាប់​រំលោភ​ត្រូវ​ម្ដាយ​ជន​រង​គ្រោះ​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជួយ​ផ្អើល​ពេញ​ភូមិ​

0
236

 
ខេត្តកណ្តាល៖ ស្ត្រីរងគ្រោះម្នាក់ឡើងលើផ្ទះដើម្បីរៀបចំកន្លែងដេក ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងពួននៅក្នុងបន្ទប់ប៉ុនប៉ងចាប់រំលោភត្រូវម្ដាយនាងស្រែកអោយប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះជួយផ្អើលពេញភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦វេលាម៉ោង២១:០០នាទីយប់ស្ថិតនៅ ភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ច.ជ ភេទស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុខាងលើ។ចំណែកឯជនសង្ស័យឈ្មោះ ឃឹម ម៉ៅ ភេទប្រុស អាយុ ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុជិតគ្នា ។
តាមប្រភពពត៌មានពីស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុនាងបានដើរពីក្រោមផ្ទះទៅលើផ្ទះ ខណ:ដែលនាងកំពុងរៀបចំកន្លែងដេក នៅលើផ្ទះរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យខាងលើបានឡើងទៅលើផ្ទះរបស់នាង។ហើយនៅពេលនោះនាងបានប្រាប់ម្ដាយរបស់នាងឈ្មោះជុំ នួន ដែលបានឡើងពីក្រោមផ្ទះមកលើផ្ទះដែរ។(ប្រាប់ថា ម៉ែអាម៉ៅ ឡើងលើផ្ទះយើង)។ បន្ទាប់មកនាងបានស្ទុះទៅបិទទ្វារដាក់គន្លឹះហើយម្ដាយរបស់នាងបានស្រែកឆោឡោថា: ជួយផងៗអ្នកស្រុកអើយអាម៉ៅ(សង្ស័យ)ឡើងផ្ទះខ្ញុំទៀតហើយ ក៏ស្រែកឲ្យអ្នកស្រុកផងដែរ។ប៉ុន្តែជនសង្ស័យបានលត់ជង្គង់សំពះអង្វរថា÷កុំស្រែកប្រាប់គេអី ។ ហើយម្តាយរបស់នាងបានចាប់ទាញករអាវរបស់ជនសង្ស័យតែត្រូវរើបំរះរួចស្ទុះទៅដកគន្លឹះទ្វារផ្ទះ រត់ចុះមកដីគេចខ្លួនបាត់ស្រមោលទៅ។ លុះព្រឹកឡើងនៅថ្ងែទី ០១ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង ៨:០០នាទី ជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលជ័យធំ។
ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមៗកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានបានចុះទៅស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល៕សារ៉េត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here