ផ្ទុះធុងហ្គាសបំផ្លាញផ្ទះមួយខ្នងរបួសជនជាតិបរទេស២នាក់ឆេះរថយន្ត១គ្រឿង ម៉ូតូ៣គ្រឿង

0
8

ខេត្ត​សៀមរា​ប ៖ មានជនជាតិបរទេស២នាក់និងមន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ ​បានរងរបួស ​ ក្នុង​ហេតុការណ៍ផ្ទុះហ្គាស​ក្នុងហាង​​បញ្ចូលហ្គាសមួយកន្លែង ​ធ្វើឲ្យឆេះឃ្លាំងម៉ត់ ខូចខាត​​​​រថយន្តបញ្ចូលហ្គាស មួយគ្រឿងម៉ូតូ​២គ្រឿង ត្រូវបានភ្លើ​ងឆេះ​ខ្ទេច​ ​និង៣គ្រឿង​ទៀតបាន​ដួលពេញលើ​ផ្លូវ​ ។

ឧបទ្ទវហេតុមានអគ្គិភ័យនេះបាន កើតឡើងកាលពី​វេលា ម៉ោង​១ និង១៥នាទីរសៀល ថ្ងៃ ពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​១៤ សីហា​ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង-ខេត្ត សៀមរាប ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងដោយសារការធ្វេសប្រហែសនៅពេលផ្ទេរហ្គាសដាក់ស៊ីទែន បណ្តាលឲ្យផ្ទុះហ្គាស​បង្កជាអគ្គិភ័យកើតឡើងពេញបន្ទុកនិងធ្វើឲ្យភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​។ ក្នុងនោះមានជនជាតិបរទេស២នាក់និងមន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ ​ឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្ត្រីនគរបាល ផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ នៅក្នុងករណីខាងលើហើយត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកទើបមាន​​​​​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់​​ស្នង​ការដ្ឋាននគរបាល​ខេត្តចំនួន៥គ្រឿង​ ចុះមក​បាញ់ទឹកពន្លត់ដោយចំណាយពេលជាង២ម៉ោងទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here